តារាចម្រៀង ឱក សុគន្ធ​កញ្ញា សម្រាលបានកូន​ប្រុសមួយ បន្ទាប់ពីរៀបការបាន៥ខែ ២៥ថ្ងៃ

(ភ្នំពេញ)៖ អ្នកចម្រៀងសម័យ ប្រចាំផលិតកម្មរស្មីហង្សមាស លោកស្រី ឱក សុគន្ធកញ្ញា ដែលបានរៀបការជាមួយកូនប្រុសថៅកែផលិតកម្មរស្មីហង្សមាស លោក អ៊ឹង សុខលី កាលពីម៉ោង ១ រសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានកើតកូនប្រុស នៅមន្ទីរពេទ្យថៃ Bumrungrad International នៅទីក្រុងបាងកក ប្រទេសថៃ។ កូនប្រុសរបស់លោកស្រី ឱក សុគន្ធកញ្ញា និងលោក អ៊ឹង សុខលី មានឈ្មោះថា ឆលី។

គេនៅចាំបានថា ពិធីមង្គលការរបស់អ្នកចម្រៀងដ៏ល្បី ឱក សុគន្ធកញ្ញា និងលោក អ៊ឹង សុខលី បានធ្វើឡើងយ៉ាងអធិកអធ័ម កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅសណ្ឋាគារ សុខា ភ្នំពេញ ទល់មុខព្រះបរមរាជវាំង៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង