អ្នកខ្លាច​វត្តមាន​រប​ស់​កងកម្លាំងប្រដាប់អាវុធ គឺមាន​តែ​ចោរ និង​ជន​ទុច្ចរិត​ប៉ុណ្ណោះ​!

(​ភ្នំពេញ​)៖ កងកម្លាំងប្រដាប់អាវុធ ពិសេស​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​បំពេញបេសកកម្ម តាម​គោលដៅ​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​ចូលរួម​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​បងប្អូន​ប្រជាពលរដ្ឋ ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​មាត់ទន្លេ​មុខ​ព្រះបរមរាជវាំង ក្នុង​រាជធានី​ភ្នំពេញ​។​

​វត្តមាន​របស់​កងក​ម្លាំ​ង​ប្រដាប់អាវុធ ពិសេស​កងរាជអាវុធហត្ថ ឈរជើង​ការពារ និង​ដើរល្បាត​ជា​ក្រុមៗ មាន​ទាំង​កាំភ្លើង​ចល័ត​នៅក្នុង​ក្រុម​មហាជន នៅ​មាត់ទន្លេ​មុខ​វាំង ដែលជា​កន្លែង​ប្រារព្ធ​ពិធីបុណ្យ​អុំទូក ទាំងយប់ ទាំង​ថ្ងៃ គឺ​ដើម្បី​តែ​ការពារ​សន្តិសុខ សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ អ្នក​មកលេង​ពិធីបុណ្យ​តែប៉ុណ្ណោះ​។​

​ផ្ទុយទៅវិញ អ្នក​ដែល​អះអាងថា វត្តមាន​របស់​កងក​ម្លាំ​ង​ប្រដាប់អាវុធ នៅ​កន្លែង​ប្រារព្ធ​ពិធីបុណ្យ​អុំទូក ជាការ​គំរាមកំហែង បំភិតបំភ័យ មិន​ឲ្យ​អ្នក​មក​ទស្សនា​ពិធីបុណ្យ​អុំទូក គឺមាន​តែ​ជា​ក្រុមចោរ និង​ក្រុម​ជន ដែលមាន​គំនិត​ទុច្ចរិត ធ្វើអំពើ​ល្មើសច្បាប់​តែប៉ុណ្ណោះ ដែល​ខ្លាច​កងកម្លាំង​សមត្ថកិច្ច​។​

​ជាការ​កត់សម្គាល់ ២​ថ្ងៃ ២​យប់ ចាប់ពី​ថ្ងៃទី​១០ និង​ថ្ងៃទី​១១​វិច្ឆិកា ឆ្នាំ​២០១៩ ដែលជា​ព្រះរាជ​ពិធីបុណ្យ​អុំទូក គឺមាន​ប្រជាជន អ្នកទេសចរ​ជាតិ​-​អន្តរជាតិ មកពី​គ្រប់ទិសទី រាប់សិប​ម៉ឺន​នាក់ បាន​ចូល​មកលេង​បុណ្យអុំទូក ក្នុង​ទឹកមុខ​សប្បាយរីករាយ​ក្រៃលែង​។

​ក្រៅពីនោះ ក៏មាន​អ្នក​ថតរូប ថត​ស៊ែ​ល​ហ្វី យ៉ាង​រីករាយ ជាមួយ​កងកម្លាំងប្រដាប់អាវុធ ពិសេស​បងៗ​ប៉េអឹម ក្នុង​ឯកសណ្ឋាន​ដ៏​សង្ហា​ក្លាហាន ដែល​បាន​លះបង់​ពេលវេលា​ផ្ទាល់ខ្លួន លំ​បង់​សេចក្តីសុខ​ផ្ទាល់ខ្លួន និង​លះបង់​សេចក្តី​គ្រួសារ ចូល​បំពេញភារកិច្ច​ការពារ​សុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​៕

(​រូបភាព​ពី​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ​)​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង