សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ឲ្យ​បងប្អូន​ប្រជាពល​រដ្ឋ អញ្ជើញ​មក​កំសាន្ត​បុណ្យអុំទូក នៅ​ថ្ងៃទី​៣​នេះ​ឲ្យ​បាន​ច្រើន​កោះករ

(​ភ្នំពេញ​)៖ កាលពី​រាត្រី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដែលជា​ថ្ងៃបុណ្យ​អុំទូក ថ្ងៃទី​២ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​កត់​ស្គាល់​ថា មាន​បងប្អូន​ប្រជាពលរដ្ឋ អញ្ជើញ​ចូលរួម​យ៉ាងច្រើន​កុះករ ដើម្បី​ទស្សនា​ទិដ្ឋភាព ថ្ងៃ​អុំទូក​ទី​២ ដែលមាន​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​អញ្ជើញ​មកពី​គ្រប់ទិសទី បាន​ដើរ​កំសាន្ត​ក្នុង​ទីក្រុង​ភ្នំពេញ ជាពិសេស​មុខ​ព្រះបរមរាជវាំង និង​កន្លែង​កម្សាន្ត​សំខាន់ៗ​ជាច្រើន​ទៀត ក្នុង​បរិយាកាស​រីករាយ​ក្រៃលែង​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា «​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​កម្សាន្ត​ដោយ​រីករាយ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ៣​ថ្ងៃនេះ ហើយ​នៅ​រាត្រី​ថ្ងៃទី​២​នេះ គឺមាន​អុច​កាំជ្រួច បណ្ដែតប្រទីប ការតាំងពិព័រណ៍ ការប្រគុំ​តន្ត្រី ជាពិសេស​នៅ​រាត្រី​នេះ គឺមាន​ព្រះ​រាជពិធី​អកអំបុក និង​សំពះ​ព្រះ​ខែ​ផងដែរ​។ សូម​បងប្អូន​ប្រជាព​រដ្ឋ​អញ្ជើញ​មក​កំសាន្ត​នៅ​រាត្រី​ទី​២ នឹង​បន្ត​នៅ​ថ្ងៃស្អែក​១​ថ្ងៃ​ទៀត​»៕​

( រូបភាពពីហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន )

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង