លោក កឹម សុខា នៅរសៀលនេះ ជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិក លោក Patrick Murphy ​ប្រចាំ​កម្ពុជា

(ភ្នំពេញ​)៖ លោក កឹម សុខា នៅរសៀលថ្ងៃទី​១១ ខែវិច្ឆិកា​ ឆ្នាំ២០១៩ បានជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិក លោក Patrick Murphy ​ប្រចាំ​កម្ពុជា នាលំនៅដ្ឋានរបស់លោក ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

កាលពីវេលាព្រឹក ឯកអគ្គរដ្ឋទូតបារាំង លោកស្រី អេ​វ៉ា ង្វៀន ប៊ិ​ញ (Eva Nguyen Binh) បានជួបលោក កឹម សុខា​​​ និងភរិយារបស់លោក អមដោយលោក មុត ចន្ថា, លោកមេធាវី ផែង ហេង និងលោកស្រីមេធាវី ម៉េង សុភារី។

លោក កឹម សុខា បានប្រាប់អ្នកសារព័ត៌មានថា ប្រធានបទនៃជំនួបរបស់លោក ជាមួយឯកអគ្គរដ្ឋទូតអាមេរិក គឺមិនខុសពីជំនួបជាមួយឯកអគ្គរដ្ឋទូតបារាំងឡើយ ដោយគ្រាន់តែជាការសួរសុខទុកតែប៉ុណ្ណោះ មិននិយាយពីរឿងនយោបាយឡើយ៕

Q

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង