EPL: Manchester City ចាញ់ Liverpool ចំនែក Manchester United ឈ្នះ

(អង់គ្លេស)៖ ការការពារតំណែងជើងឯករបស់ Manchester City អាចនឹងជួបបញ្ហា ក្រោយចាញ់ម្ចាស់ផ្ទះ Liverpool ១ទល់នឹង៣ សប្តាហទី១២ នៃការប្រកួតជម្រើសជើងឯកជាតិអង់គ្លេស (English Premier League) យប់នេះ។

លេងបានតែ៦នាទីទេ ហង្សក្រហម Liverpool ផ្តើមនាំមុខដោយគ្រាប់បាល់កីឡាករ Fabinho។ ៧នាទីបន្ទាប់កីឡាករ Mohamed Salah បន្ថែមគ្រាប់ទី២ មុនពេលកីឡាករ Sadio Mane តែតបញ្ចូលទីគ្រាប់ទី៣ ឱ្យ Liverpool។ ចំនែកមួយគ្រាប់របស់ Manchester City កើតឡើងដោយ Bernardo Silva។

តាមរយៈលទ្ធផលនេះ Liverpool បន្តឈរនៅកំពូលតារាងជើងឯក​មាន៣៤ពិន្ទុ ឯ Ciy ធ្លាក់មកលេខ៤ ចាញ់អ្នកនាំមុខរហូតដល់៩ពិន្ទុ។ Leicester City ឡើងមកឈរនៅលេខ២ ក្រោយឈ្នះកាំភ្លើងធំ Arsenal ២ទល់នឹង០ និងតោខៀវ Chelsea លេខ៣។

ដោយឡែកបិសាចក្រហម Manchester Unitedបំបាក់ Brighton ៣ទល់នឹង១ ដើម្បីឈរនៅលេខ៧ ក្នុង១៦ពិន្ទុ ខណៈដែល Wolverhampton ឈ្នះAston Villa ២ទល់នឹង១ ឈរនៅលេខ៥៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង