AFC U19 2020: មកដល់ពេលនេះក្រុមបាល់ទាត់យុវជនប្លុកអាស៊ាន៥ហើយ បានឡើងឡើង សង្ឃឹមកម្ពុជាក្លាយជាក្រុមទី៦ឡើង

(អាស៊ី)៖ ក្រោយចប់ការប្រកួតនៅពូលមួយចំនួន មកដល់ពេលនេះ ឃើញថាក្រុមបាល់ទាត់យុវជនរបស់សហព័ន្ធបាល់ទាត់អាស៊ាន (AFF) ប្រាំហើយបានឡើងទៅវគ្គចុងក្រោយឆ្នាំ ២០២០ នៃការប្រកួតបាល់ទាត់យុវជនអាស៊ីអាយុក្រោម១៩ឆ្នាំ។

ជម្រើសជាតិយុវជនឥណ្ឌូនេស៊ី លេខ១ពូល K ក្រោយស្មើកូរ៉េខាងជើង បានឡើងទៅវគ្គចុងក្រោយ ខណៈដែលអូស្ត្រាលីលេខ១ និងឡាវលេខ២ពូល H ក៏បានឡើងដែរ។ ចំនែកវៀតណាមក៏ឡើងទៅឆ្នាំ២០២០ ដែរ ក្រោយស្មើជប៉ុន ០ទល់នឹង០ និងក្នុងនាមជាក្រុមលេខ២ពូល J។

ដោយឡែកម៉ាឡេស៊ី ក្រោយឈ្នះថៃ ១ទល់នឹង០ បានកក់កៅអីទៅប្រទេសអូសបែកគីស្ថាន ២០២០ ក្នុងនាមជាក្រុមលេខ១ពូល G ខណៈយុវជនកម្ពុជា សង្ឈឹមថាបានឡើងដែរក្នុងនាមក្រុមលេងពីរល្អបំផុត ទី៣ រឺទី៤ រឺទី៥។

ក្រុមផ្សេងទៀតដែលបានឡើងរួមមានម្ចាស់ផ្ទះ អូសបែកកីស្ថាន តាហ្ស៊ីជីស្ថាន ជប៉ុន និងកូរ៉េខាងត្បូង៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង