EPL: Chelsea, Burnley និង Newcastle United ស៊ុតតែឈ្នះរៀងខ្លួន

(អង់គ្លេស)៖ ក្លិបតោខៀវ Chelsea ជាបណ្តោះអាសន្នឡើងមកឈរនៅលេខ២ក្នុងតារាងជើងឯកអង់គ្លេស ក្រោយឈ្នះក្លិប Crystal Palace ២ទល់នឹង០ សប្តាហ៍ទី១២ យប់នេះ។

ពីរគ្រាប់ជ័យជំនះរបស់ម្ចាស់ផ្ទះ Chelsea កើតឡើងដោយកីឡាករTammy Abraham នាទីទី៥២ និងកីឡាករ Christian Pulisic នាទីទី៧៩។

ថ្ងៃជាមួយគ្នានេះម្ចាស់ផ្ទះ Burnley រកបាបីពិន្ទុដែរ ក្រោយឈ្នះ West Ham United ៣ទល់នឹង០។ លេងបានតែ១១នាទី Burnley នាំមុខដោយគ្រាប់បាល់កីឡាករ Chris Wood មុនពេលកីឡាករ Roberto របស់ West Ham ធ្វើឱ្យចូលទីខ្លួនឯង។

ចំនែកសារិកាកែវព្រៃ Newcastle United បានវាយបកពីក្រោយយកឈ្នះក្រុមភ្ញៀវ AFC Bournemouth ២ទល់នឹង១។ លេងបានតែ១៤នាទី Bournemouth ផ្តើមនាំមុខ ក្រោយកីឡាករ Harry Wilson ស៊ុតបញ្ចូលទីគូប្រកួតបានសម្រេច។ តែកីឡាករ DeAndre Yedlin និង Ciaran Clark បន្ថែមម្នាក់មួយគ្រាប់ឱ្យ Newcastle ឈ្នះ។

ដោយឡែកនៅទឹកដី St. Mary’s Stadium មួយគ្រាប់ចុងក្រោយរបស់កីឡាករ Richarlison ធ្វើឱ្យស្ករតាំងម៉ែ Everton ឈ្នះម្ចាស់ផ្ទះ Southampton ២ទល់នឹង១ ខណៈដែលមួយគ្រាប់របស់George Baldock នាទីទី៧៨ជួយឱ្យភ្ញៀវ Sheffield United ស្មើមាន់ខ្នាយមាស Tottenham Hotspur ទោះបីនាំមុខមុនដោយគ្រាប់បាល់កីឡាករ Son Heung-min។ ការប្រកួតរាត្រីថ្ងៃសុក្រ Watford ឈ្នះ Norwich២ទល់នឹង០។

សម្រាប់ការប្រកួតរាត្រីថ្ងៃទី១០​ ខែវិច្ឆិកានេះ Manchester United ប្រកួតជាមួយ Brighton, Wolverhampton ប្រកួតជាមួយ Aston Villa និង Liverpool ទទួល Manchester City៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង