ក្រុមកីឡាការិនីជប៉ុន ឈ្នះជើងឯកបាល់ទាត់នារីអាស៊ីអាយុក្រោម១៩ឆ្នាំ ២០១៩

(ថៃ)៖ ក្រុមបាល់ទាត់នារីជប៉ុនអាយុក្រោម១៩ឆ្នាំ ក្លាយជាម្ចាស់ជើងឯកបាល់ទាត់ប្រចាំទ្វីបអាស៊ីអាយុក្រោម១៩ឆ្នាំ ២០១៩ ក្រោយឈ្នះកូរ៉េខាងជើង ២ទល់នឹង១ នៅប្រទេសថៃថ្ងៃនេះ។

ក្រោយស្មើគ្នា ០ទល់០តង់ទី១ លេងតង់ទី២បានតែ២នាទីជប៉ុនបើកការនាំមុខដោយគ្រាប់បាល់កីឡាការិនី Yuzuki Yamamoto ។ ៣០នាទីបន្ទាប់ជប៉ុននាំមុខបន្ថែមទៀតដោយកីឡាការិនី Hana Takahashi។ ៨នាទីមុនចប់ការប្រកួត កីឡាការិនី Kim Yun-ok ស៊ុតបាល់ពិន័យ១១ម៉ែត្របានសម្រេច កាត់បន្ថយគម្លាតនាំមុខ តែយឺតពេល។

ថ្ងៃជាមួយគ្នានេះដែរ ក្រុមកូរ៉េខាងត្បូង ដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្រោយឈ្នះអូស្ត្រាលី ៩ទល់នឹង១។ តាមរយៈលទ្ធផលនេះ កូរ៉េខាងជើង ជប៉ុន និងកូរ៉េខាងត្បូង បានកៅអីឡើងទៅលេងបាល់ទាត់នារីអាយុក្រោម២០ឆ្នាំ ២០២០៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង