ថៃ និងវៀតណាម ប្រមូលពានកីឡាករ គ្រូបង្វឹកឆ្នើមប្រចាំឆ្នាំតំបន់អាស៊ាន

(វៀតណាម)៖ កីឡាករជម្រើសជាតិវៀតណាម  Nguyen Quang Hai និងកីឡាការិនីថៃ Pitsamai Sornsai ឈ្នះពានកីឡាករ កីឡាការិនីឆ្នើមប្រចាំឆ្នាំរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF Players of the Year) នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

Quang Hai អាយុ២២ឆ្នាំ បានដើរតួនាទីសំខាន់ក្នុងជោគជ័យរបស់វៀតណាមការប្រកួតបាល់ទាត់ពាន
រង្វាន់តំបន់អាស៊ាន (AFF Suzuki Cup) ឆ្នាំមុន។ ចំនែកកីឡាការិនីថៃ
Pitsamai បានបង្ហាញខ្លួនយ៉ាងទៀតទាត់ការប្រកួតឱ្យថៃ ពិសេសឆ្នាំមុនបានលេងឱ្យថៃក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភព
លោកនារីនៅបារាំង ព្រមទាំងជួយថៃឈ្នះជើងឯកអាស៊ីអាគ្នេយ៍ ២០១៨។

គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង លោក Park Hang Seo ដែលដឹកនាំវៀតណាមឈ្នះពានតំបន់អាស៊ានឆ្នាំត្រូវប្រកាសជាគ្រូបង្វឹកផ្នែកបុរសល្អបំផុតប្រចាំឆ្នាំ ខណៈដែល Nuengrutai Srathongvian ឈ្នះពានគ្រូបង្វឹកបាល់ទាត់នារីឆ្នើម។

ចំនែក វៀតណាម ជាក្រុមជម្រើសជាតិបុរសល្អបំផុត ឯក្រុមបាល់ទាត់នារីថៃ ជាក្រុមល្អបំផុតប្រចាំឆ្នាផងដែរ។

ដោយឡែកពានផ្សេងៗទៀតដែលត្រូវផ្តល់ជួនរួមមាន៖

-AFF Assistant Referee of the Year (Men):Ronnie Koh Min Kiat (Sin)
-AFF Assistant Referee of the Year (Women):SupawanHinthong (Tha)-
-AFF Referee of the Year (Men):Sivakorn Pu-Udom (Tha)
-AFF Referee of the Year (Women):Katherine Margaret Jacewicz(Aus)
-AFF Youth Player of the Year:Suphanat Mueanta(Tha)
-AFF Futsal Team of the Year: Thailand
-AFF Futsal Player of the Year:Tran Van Vu (Vie)
-AFF Member Association of the Year: Football Association of Indonesia
-AFF Best Goal of AFF Suzuki Cup 2018: Muhammad Syahmi Safari (semi-finals against Thailand)

-AFF Best 11

Goalkeeper: Dang Van Lam (Vie)

Defenders: Muhammad Syahmi Safari (Mas), Que Ngoc Hai (Vie), Muhammad SafuwanBaharudin (Sin), Korrakot Wiriya-Udomsiri (Tha)

Midfielders: Stephan Markus Cabizares Schrock (Phi), Mohamed Syamer Kutty (Mas), Sanrawat Dechmitr (Tha), Riko Simanjuntak (Ina)

Strikers: Norshahrul Idlan Talaha (Mas), Nguyen Quang Hai (Vie)

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង