សំបុត្រការប្រកួតមិត្តភាពអន្តរជាតិ កម្ពុជា ម៉ុងហ្គោលី ដាក់លក់នៅថ្ងៃនេះហើយ

(កម្ពុជា)៖ យោងតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឱ្យដឹងថា សំបុត្រចាប់ផ្តើមលក់នៅថ្ងៃនេះហើយសម្រាប់ការប្រកួតចុងក្រោយរបស់ក្រុមជម្រេីសជាតិកម្ពុជានៅក្នុងដីនៅក្នុងឆ្នាំ២០១៩(ការប្រកួតមិត្តភាពអន្តរជាតិ Smart)។

ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមគោព្រៃកម្ពុជា បើកពហុកីឡដ្ឋានជាតិទទួលស្វាគមន៍ ក្រុមជម្រើសជាតិម៉ុងហ្គោលី វេលាម៉ោង ៦និង៣០នាទីល្ងាច ដើម្បីត្រៀមលក្ខណៈសម្រាប់ការប្រកួតជម្រុះបាល់ទាត់ពិភពលោកថ្ងៃទី១៩ ខែវិច្ឆិកា ជាមួយហុងកុង ជើងទី២។

សំបុត្រនេះដាក់លក់នៅពហុកីឡដ្ឋានជាតិ ក្នុងតម្លៃ១០ ០០០រៀល និង៥ ០០០រៀល៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង