AFC U19 2020: ក្រោយចាញ់កម្ពុជា គ្រូថៃបន្ទោសអាជ្ញាកណ្តាល និងថាកីឡាករកម្ពុជាលេងពន្យាពេល និងធ្វើពុត

(កម្ពុជា)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនកម្ពុជាអាយុក្រោម១៩ឆ្នាំ បានបំបាក់យុវជនថៃ ២ទល់នឹង១ ការប្រកួតជម្រុះយុវជនអាស៊ីអាយុក្រោម១៩ឆ្នាំ ២០២០ ពូល G ម្សិលមិញនៅពហុកីឡដ្ឋានជាតិ។

ក្រោយការប្រកួតគ្រូបង្វឹកជំនួយថៃ បានលើកឡើងថា យើងរបូតពីរគ្រាប់ក្នុងតង់ទី១ ធ្វើឱ្យមានការពិបាកដល់យើង។ លោកបន្តថាវាមានរឿងពីរយ៉ាង ទី១គឺបញ្ហាជាមួយអាជ្ញាកណ្តាល និងទី២គឺទាក់ទង នឹងកីឡាករកម្ពុជា ពូកគេបានព្យាយាមលេងពន្យាពេល និងធ្វើពុតជាឈឺមិនក្រោម២០ដងនោះទេ។

គ្រូជំនួយរូបនេះបន្ថែមថា ចំពោះមុខយើងគិតថាម៉ាឡេស៊ីជាក្រុមល្អមួយ ប៉ុន្តែយើងគិតថាយើងអាចឈ្នះពេលជួបគ្នាបន្ទាប់។

ថ្ងៃទី១០ ខែវិច្ឆិកា ស្អែកនេះ ក្រុមថៃត្រូវជួបក្រុមខ្លាំងម៉ាឡេស៊ី ការប្រកួតចុងក្រោយ ខណៈកម្ពុជា ប្រកួតជាមួយក្រុមដែលខ្លួនរំពឹងថាឈ្នះព្រុយណេ។ ពេលនេះព្រុយណេ និងកោះម៉ារីណាខាងជើងធ្លាក់ពីការប្រកួតហើយ នៅតែម៉ាឡេស៊ី កម្ពុជា និងថៃត្រូវប្រជែងគ្នា យកកៅអីលេខ១ និងលេខ២ល្អបំផុត។

សូមជម្រាបថា ក្រុមបាល់ទាត់យុវជន៤៦ក្រុមនៅអាស៊ីត្រូវចែកជា១១ពូលក្នុងការប្រកួតជម្រុះនេះ ដើម្បីរក១៦ក្រុមឡើងទៅជុំចុងក្រោយ២០២០ ដែលប្រទេសអ៊ូសបែកគីស្ថានជាម្ចាស់ផ្ទះ។ ក្រុមដែលឡើងទៅវគ្គចុងក្រោយមាន លេខ១នៃពូលទាំង១១ ១១ក្រុម និងក្រុមលេខ២ល្អបំផុត ៤ រឺ៥ ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង