U19កម្ពុជា បង្កើតប្រវត្តិសាស្ត្រជាថ្មី ដោយបំបាក់ថៃ ក្នុងលទ្ធផល ២-១

(ភ្នំពេញ) ៖ ក្រុម U-19 កម្ពុជា ដណ្ដើមបាន ៣ពិន្ទុពីក្រុម U-19 ថៃ ដោយយកឈ្នះក្នុងលទ្ធផល ២ទល់នឹង ១ ក្នុងការប្រកួត AFC U-19 Championship 2020 Qualifiers, ពូល G នៅពេលអម្បាញ់មិញនេះ។

ក្នុងតង់ទីមួយ កម្ពុជា បានរកគ្រាប់នាំមុខលើថៃ បាន ២ ទល់នឹង ០ ដោយ មិត សាម៉ើយ នៅនាទី១៦ និង សៀង ចន្ធា នៅនាទី២៥។ នៅតង់ទីពីរ ថៃ បានវាយបក១គ្រាប់ នៅនាទី ៨០។

លទ្ធផលនេះ ធ្វើឱ្យកម្ពុជា មាន ៦ ពិន្ទុ ស្មើថៃ ក្នុងពូល G ខណៈម៉ាឡេស៊ី មាន ៩ពិន្ទុ ឈរលេខ១ ជាបណ្ដោះអាសន្ន។ ឯប្រ៊ុយណេ មាន ៣ពិន្ទុ និង កោះម៉ារីណាខាងជើង មាន ០ ពិន្ទុ។

សូមជម្រាបថា កាលពី ពានរង្វាន់ U-18 អាស៊ាន កម្ពុជា បានយកឈ្នះថៃ ដោយលទ្ធផល ៤-៣ ម្ដងរួចទៅហើយ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង