FIFA WORLD CUP U17: កូរ៉េខាងត្បូងជាក្រុមអាស៊ីតែមួយគត់ឡើងទៅវគ្គ៨ក្រុមចុងក្រោយ ក្រោយជប៉ុនធ្លាក់

(ប្រេស៊ីល)៖ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ពិភពលោកយុវជនអាយុក្រោម១៧ឆ្នាំ ២០១៩ រកឃើញក្រុមដែលឡើងទៅវគ្គ១/៤ផ្តាច់ព្រ័ត្រហើយ ក្នុងនោះក្រុមយុវជនកូរ៉េខាងត្បូង ជាក្រុមទ្វីបអាស៊ីតែមួយ គត់ដែលឡើងដល់វគ្គនេះ។

ក្រោយឈ្នះអង់ហ្គោឡា ១ទល់នឹង០វគ្គ១៦ក្រុម យុវជនកូរ៉េខាងត្បូងឡើងទៅជួបម៉ិចស៊ិកដែលបាន បំបាក់ជប៉ុន ទល់នឹង០ ថ្ងៃទី១០ ខែធ្នូ​ ស្របពេលដែលហូឡង់ ប្រកួតជាមួយប៉ារ៉ាហ្កាយ។ ចំនែកម្ចាស់ផ្ទះ ប្រេស៊ីល​ដែលឈ្នះស៊ីលី ៣ទល់នឹង២ ប្រកួតជាមួយអ៊ីតាលីដែលឈ្នះអេក្វាទ័រ ១ទល់នឹង០ និងអេស្ប៉ាញ ប្រកួតជាមួយបារាំង។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងលេងនៅថ្ងៃទី១៤ ខែវិច្ឆិកា រីឯវគ្គផ្តាច់ព្រ័ត្រលេខនៅថ្ងៃទី១៧ ខែវិច្ឆិកា ខាងមុខនេះ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង