ពានរង្វាន់ប្រចាំឆ្នាំ២០១៩ សម្រាប់រូបថតល្អដាច់គេ គឺជារូបថតរន្ទះបាញ់នៅអូស្ត្រាលី

(ញូវយ៉ក)៖ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អង្គការហប្រជាជាតិ បានប្រកាសពីអ្នកឈ្នះពានរង្វាន់ប្រចាំឆ្នាំសម្រាប់រូបថតល្អដាច់គេ ដែលជារូបថតរន្ទះបាញ់នៅក្នុងប្រទេសអូស្ត្រាលី។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា រូបថតមួយសន្លឹកនេះ ត្រូវបានលោក វៀល អ៊ៀតស៍ (Will Eades) ថតជាប់នៅពេលមានភ្លៀងធ្លាក់ នៅក្បែរកំពង់ផែម៉ាក្វារី (Macquarie Port) នៃឆ្នេរសមុទ្រតាស្មាន (Tasman Sea) ប្រទេសអូស្ត្រាលី។

រូបថតនេះ ត្រូវបានគណៈកម្មការនៃអង្គការឧតុនិយមពិភពលោក វាយតម្លៃថា ជារូបថតល្អដាច់គេ ប្រចាំឆ្នាំ២០១៩ ពាក់ព័ន្ធនឹងប្រធានបទ អាកាសធាតុ និងជលសាស្ត្រ។ ប៉ុន្តែ ការប្រកាសនេះ មិនបញ្ជាក់ពីទំហំទឹកប្រាក់ត្រូវប្រគល់ជូនម្ចាស់រូបថតនេះឡើយ។

ចំណែកនៅក្នុងប្រទេសកម្ពុជាវិញ លោក ហេង ជីវ័ន្ត អ្នកសារព័ត៌មានថតរូបដ៏ល្បី ប្រចាំកាសែត ភ្នំពេញប៉ុស្តិ៍ នាពេលថ្មីៗនេះ បានបង្ហាញរូបថតមួយសន្លឹក ក្នុងប្រធានបទស្រដៀងគ្នានេះដែរ គឺអំពីរន្ទះបាញ់នៅតាមដងទន្លេមេគង្គ ខាងមុខព្រះបរមរាជវាំង នារាជធានីភ្នំពេញ៕

Swift News ផាន់ អាណា

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង