លិខិតសេនាជាតិ៖ សម រង្ស៊ី មិនជិះយន្តហោះ មិនជិះដំរី តែទីបំផុតនឹងជិះឆ្កែ!

ទី១- សំបុត្រយន្តហោះលើកទី១គឺ សម រង្ស៊ី កក់ដើម្បីគ្រោងធ្វើដំណើរនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ មកកាន់ប្រទេសថៃ។ សំបុត្រយន្តហោះលើកទី១នេះ ចុះកាលបរិច្ឆេទកក់នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ គឺទើបកក់១សប្តាហ៍មុននេះ ហើយជាប្រភេទកៅអី Economy ជាប្រភេទកៅអីទេសចរណ៍ធម្មតា មានតម្លៃថោក។ មនុស្សចំណាស់ សម រង្ស៊ី បើអង្គុយកៅអីប្រភេទ Economy ជួរក្រោយលំដាប់ Q សម្រាប់ការធ្វើដំណើរលើចម្ងាយផ្លូវជាង១០ម៉ោង នោះមិនមែនជារបៀបសន្សំកម្លាំង ដើម្បីការតស៊ូមួយនោះទេ ពីព្រោះគ្រាន់តែអង្គុយលើយន្តហោះកន្លែងចង្អៀតចុងកន្ទុយនោះ គឺវាអស់កម្លាំងបាត់ទៅហើយ។ ដូច្នេះ សម រង្ស៊ី ចំណាយលុយទិញសំបុត្រយន្តហោះក្រវាត់ចោល ដើម្បីបានវិក័យប័ត្រយកមកបង្ហោះភូតសកម្មជនតែប៉ុណ្ណោះ។ នេះគឺជាវិធីបោកប្រាស់ទី១។

ទី២- នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ស្រាប់តែ សម រង្ស៊ី បានបង្ហោះសំបុត្រយន្តថ្មី១ទៀត គឺដូរកាលបរិច្ឆេទហោះហើរចេញពីប៉ារីស ប្រទេសបារាំង នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩វិញ។ សំបុត្រថ្មីនេះ ក៏ជាការបោកប្រាស់ដែរ។ ហេតុអ្វី? ទី១) សម រង្ស៊ី បានដឹងខ្លួនហើយថា «នាយករដ្ឋមន្ត្រីថៃ ប្រកាសមិនឲ្យជាន់ទឹកដីថៃទេ»។ សម រង្ស៊ី បានដឹងរឿងនេះច្បាស់ ហើយក៏បានត្រៀមខ្លួនដែរថា នឹងមិនភ្លើឲ្យសមត្ថកិច្ចថៃចាប់វាយខ្នោះនោះទេ។ ប៉ុន្តែហេតុអ្វី សម រង្ស៊ី នៅតែបន្តទិញសំបុត្រយន្តហោះថ្មី ដាក់គោលដៅហោះចូលប្រទេសថៃទៀត? ចម្លើយពិតដដែល គឺដើម្បីបានវិក័យប័ត្រជើងយន្តហោះ យកមកបង្ហោះអួតនិងបោកប្រាស់សកម្មជនខ្លួនបន្តទៀតតែប៉ុណ្ណោះ។ ទី២) សំបុត្រយន្តហោះថ្មីនេះ ក៏ជាប្រភេទកៅអី Economy ដែលគេលក់ក្នុងទម្រង់ប្រូម៉ូសិនតម្លៃថោកទៅទៀត។ ដូច្នេះហើយទើប ស់ម រង្ស៊ី សុខចិត្តទិញសំបុត្រតម្លៃថោក ដើម្បីបានវិក័យប័ត្រជើងហោះហើរយកមកបង្ហាញ បោកប្រាស់សកម្មជនដដែលជាការបោកប្រាស់លើកទី២។

ទី៣- សម រង្ស៊ី មិនល្ងង់រហូតមិនដឹងថា តើមានវ៉ុលជើងយន្តហោះណាខ្លះដែលហោះហើរត្រង់មកកាន់កម្ពុជានោះទេ។ បើ សម រង្ស៊ី សឿងជាអ្នក«ឆ្មាហាន» សង្ខើញចង់ចូលមកកម្ពុជាពិតមែន គឺមិនខ្វះទេ ជើងហោះហើរត្រង់មកកម្ពុជា តាមរយៈប្រទេសកូរ៉េ ឬប្រទេសជប៉ុន។ ចុះហេតុដូចម្តេច សម រង្ស៊ី មិនប៉ាកាច់ទិញសំបុត្រហោះតាមប្រទេសទាំង២នេះ!? បើដឹងថា អជ្ញាធរថៃប្រកាសមិនឲ្យចូលដីថៃហើយនោះ!? ដូច្នេះ ហៅ សម រង្ស៊ី ថា៖ ជាជន «ឆ្មាហាន» ឬ «កណ្តុរហាន» គឺមិនខុសទេ។ ម្សៀរនេះបោកប្រាស់សកម្មជនខ្លួនលើគោកតែម្តង ដោយគ្មានអាសូរគ្នាបន្តិចឡើយ។

ទី៤- អំពីលក្ខណៈពេលវេលានៃការទិញសំបុត្រយន្តហោះ ៖ ជាធម្មតាការធ្វើដំណើរដែលមានការគ្រោងទុក គេត្រូវទិញសំបុត្រទុកយ៉ាងហោច២ឬ៣ខែមុន។ គេមិនប៉ាកាច់ទិញសំបុត្រ៣ថ្ងៃមុន ដូចម្សៀរទណ្ឌិតឡប់នេះទេ។ ដូច្នេះ ម្សៀរនេះបានគិតក្នុងចិត្តទុករួចជាស្រេចហើយ គឺមិនមកកម្ពុជា ហើយ «មិនភ្លើមកចូលគុកទេ!»។ ផ្ទុយទៅវិញ អ្នកចូលគុកពិតប្រាកដ គឺសកម្មជនដែលចាញ់កលល្បិចបោកបញ្ឆោតរបស់ជនបបូរថោកម្នាក់នេះទៅវិញទេ។

ទី៥- ប្រហែលជាសកម្មជនខ្លះអាចនៅចាំពាក្យជនទាបថោក សម រង្ស៊ី និយាយ២ឬ៣ចំណុចកន្លងមក៖ ទី១) គឺនឹងមិនចូលឲ្យអជ្ញាធរចាប់ខ្លួនទទេរៗនោះទេ ហើយក៏មិនចូលគុកធ្វើជាអ្នកក្លាហាននោះដែរ។ ទី២) ជនបបូរថោកនេះ ធ្លាប់និយាយថា៖ បើអត់មានយន្តហោះជិះ គឺនឹង «ជិះដំរី»។ និយាយដូចឆ្កួត! មានដំរីឆ្កួតឯណាអាចជិះពីប្រទេសបារាំងចូលដល់កម្ពុជា!? បើជិះសត្វធ្វើដំណើរបានអញ្ចឹងមែននោះ ដូច្នេះ ជម្រើសចុងក្រោយនៃការធ្វើដំណើររបស់អ្នកនយោបាយកំសាកញី សម រង្ស៊ីគឺមានតែ«ជិះឆ្កែ»!។

រឿងនេះពិតណាស់! សម រង្ស៊ី នឹងជិះឆ្កែ ពីព្រោះនឹងគ្មានយន្តហោះជិះសម្រាប់ថ្ងៃទី៩ វិច្ឆិកានេះទេ។ ហើយក៏នឹងគ្មានដំរីសម្រាប់ជិះមកដល់ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩នេះដែរទេ។ ជម្រើសសល់ចុងក្រោយ គឺជនកំសាកញី សម រង្ស៊ី នឹងជិះឆ្កែ។ ជិះឆ្កែ នៅប៉ារីស ប្រទេសបារាំង ឬជិះឆ្កែទៅទីណាក៏មិនដឹងទេ ពីព្រោះ សម រង្ស៊ី បានក្លាយជាឆ្កែនយោបាយទៅហើយ ហើយនឹងលែងមានអ្នកណាខ្វល់គិតថាទៅណាទៀតហើយ តាមតែព្រេងវាសនារបស់ឆ្កែទៅចុះ។

ចំពោះនៅក្នុងប្រទេសកម្ពុជា គឺគ្រប់កងកម្លាំងប្រដាប់អាវុធ នៅតែបន្តស្មារតីរឹងមាំ ដើម្បីឈរការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពារសេចក្តីសុខជូនជាតិនិងប្រជាជន ដោយមិនធ្វេសប្រហែសឡើយ ដើម្បីប្រជាជនកម្ពុជា បានសប្បាយរីករាយក្នុងឱកាសបុណ្យអុំទូក អកអំបុក សំពះព្រះខែ បណ្តែតប្រទីប ក្រោមជំនោរសន្តិភាពសម្តេចតេជោ ហ៊ុន សែន។ ក្រោមម្លប់សន្តិភាពដ៏ក្សេមក្សាន្តនេះ ជីវភាពប្រជាជននឹងកាន់តែរីកចម្រើន កំណើនទេសចរណ៍ សេដ្ឋកិច្ច នឹងកាន់តែហក់ឡើងជាបន្តបន្ទាប់ ហើយអនាគតកម្ពុជានឹងកាន់តែរុងរឿង ថ្កើងថ្កាន។

បងប្អូនសកម្មជនទាំងឡាយ ភ្ញាក់ខ្លួនឡើង! ឈប់បន្តចាញ់បោកជនកំសាកញី សម រង្ស៊ី និងគូកន។ នយោបាយភូតភររបស់ សម រង្ស៊ី នឹងមិនធ្វើឲ្យអនាគតបងប្អូនប្រែប្រួលឡើយ គឺមានតែខាតបង់ពេលវេលាធនធាន និងនាំទុក្ខដោយគ្មានការទទួលខុសត្រូវ។ កូនៗនិងគ្រួសារបងប្អូន ត្រូវការជីវភាពរុងរឿង ហើយជីវភាពថ្កុំថ្កើងបានលុះណាយើងនាំគ្នាធ្វើការងារជាក់ស្តែងនៅថ្ងៃនេះ ដោយមិនត្រូវផ្ញើវាសនាលើនយោបាយភូតភរនោះឡើយ។ យើងក៏មិនអត់ឱនដល់ជនម្នាក់នេះទេ ហើយក៏មិនគប្បីឲ្យជនចោលម្សៀត សម រង្ស៊ី បន្តបោកប្រាស់ទឹកចិត្ត ពេលវេលា និងប៉ុនប៉ងក្រាលជីវិតបងប្អូន ធ្វើជាឈ្នាន់នយោបាយ បំផ្លាញអនាគតបងប្អូនតទៅទៀតនោះឡើយ។ បងប្អូនចូលរួមដំណើរជាមួយ កម្ពុជា មាតុភូមិយើងតទៅមុខ ដោយកិត្តិយស ថ្លៃថ្នូរ និងរុងរឿង ដោយទុកឲ្យ សម រង្ស៊ី ជិះឆ្កែម្នាក់ឯងបម្រើមនោគមន៍វិជ្ជាបរទេសទៅចុះ៕

ដោយ៖ សេនាជាតិ

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង