នោះ! លោក ហេង ឡុង ព្រមសុំទោសអ្នកនាង ធី សុវណ្ណថា និងលោក ផែ សុវណ្ណរិទ្ធ ហើយ ក្រោយអវត្តមាននារីឈ្មោះ ចរិយា នៅក្នុងសន្និសិទការសែតយប់នេះ

(ភ្នំពេញ)៖ តាមរយៈសន្និសិទការសែតនៅក្នុងយប់នេះ ត្រូវបានបិទបញ្ចប់ គេឃើញថា សាច់រឿងស្នេហាត្រីកោណ រវាង អ្នកនាង ធី សុវណ្ណថា លោក ផែ សុវណ្ណរិទ្ធ និងកញ្ញា ចរិយា គឺអាចស្វែងយល់បានខ្លះៗហើយ ពីជម្លោះក្នុងរយៈ ពេលប៉ុន្មានថ្ងៃនេះ ។

ផ្អែកតាមសន្និសិទការសែតនៅយប់នេះ គេសង្កែតឃើញថា កញ្ញា ចរិយា គឺមិនបានបង្ហាញវត្តមាននៅក្នុងសន្និសិទការ សែត ដូចទៅនិងអ្វីដែលនាងបានសន្យាយ៉ាងម៉ឺងម៉ាត់នោះទេ។ គឺមានតែលោក ហេង ឡុង អ្នកនាង ធី សុវណ្ណថា និងលោក ផែ សុវណ្ណរិទ្ធ តែប៉ុណ្ណោះ ដែលមានវត្តមាននៅក្នុងសន្និសិទក្នុងយប់នេះ។

ការមិនចូលរួមនិយាយតទល់មុខគ្នា តាមការសន្យារបស់នារីឈ្មោះ ចរិយា គឺជាការសបញ្ចក់ថា កញ្ញា ចរិយា គឺជាមនុស្សមិនស្មោះត្រងនោះទេ ដែលគេអាចគិតថា នាងគឺមានគោលបំណងមិនល្អ ក្នុងការប្រឌិតជម្លោះស្នេហា ការបង្កើតរឿងបរិហាកេរ្តិ៍ ដើម្បីបំផ្លាញកិត្តិយសរបស់អ្នកនាង ធី សុវណ្ណថា និងលោក ផែ សុវណ្ណរិទ្ធ តែប៉ុណ្ណោះ។

ហេតុអ្វីបានជាត្រូវសង្ស័យបែបនេះ? ព្រោះថា នៅក្នុងសន្និសិទការសែតយប់នេះ អ្នកនាង ធី សុវណ្ណថា បានលើកយក ចំណុចសង្ស័យជាច្រើនចំណុចដែលទាក់ទងទៅនឹងការបកស្រាយ របស់កញ្ញា ចរិយា ដែលបានចោទប្រកាន់ថា លោក ផែ សុវណ្ណរិទ្ធ មានទំនាក់ទំនងស្នេហាជាមួយខ្លួនជាង៩ឆ្នាំមកហើយ ក៏ប៉ុន្តែគេបានដឹងថា កញ្ញា ចរិយា នៅ ពេលនេះ គឺមានអាយុត្រឹមតែ២១ឆ្នាំតែប៉ុណ្ណោះ។

មូលហេតុដ៏គួរអោយចាប់អារម្មណ៍មួយទៀតនោះ កញ្ញា ធី សុវណ្ណថា បាននិយាយថា នាងគឺមានទំនាក់ទំនងស្នេហា ជាមួយលោក ផែ សុវណ្ណរិទ្ធ ជាង៦ឆ្នាំមកហើយ មានផុសរូបជាមួយគ្នា ដើរលេងជាមួយគ្នាទាំងក្នុង និងក្រៅប្រទេសជា មួយគ្នាយ៉ាងច្បាស់លាស់ ចុះហេតុអ្វីក៏កញ្ញា ចរិយា មិនព្រមសើរើរឿងស្នេហានេះ បែរជាដល់ថ្ងៃមង្គលការនាង ទើបនាង ចរិយា បង្កើតរឿងរ៉ាងបែបនេះ ដែលនេះ គឺជាចេតនាចង់បំផ្លាញកិត្តិយស និងសេចក្តីសុខរបស់នាងយ៉ាង ពិតប្រាកដ។

ចំណែកលោក ផែ សុវណ្ណរិទ្ធ ក៏បានបដិសេដទាំងស្រុងផងដែរ នៅចំពោះមុខអ្នកសារព័ត៌មាន ដោយលោកថា មិនដែលធ្លាប់មានទំនាក់ទំនងជាមួយនារីឈ្មោះ ចរិយា នោះឡើយ។លោកថា កញ្ញា ចរិយា អាចនិងចងគំនុំជាមួយអ្នក នាង ធី សុវណ្ណថា ហើយយករូបលោកបង្កើតជារឿងបែបនេះតែម្តង។

ជុំវិញសន្និសិទការសែតនេះដែរ លោក ហេង ឡុង បានលើកឡើងថា លោកពិតជាសុំទោសយ៉ាងខ្លាំងចំពោះរឿងរ៉ាង ដែលបានកើតឡើង។លោកទទួលស្គាល់ថា លោក មិនសមយកថ្ងៃមង្គលការរបស់អ្នកនាង ធី សុវណ្ណថា និងលោក ផែ សុវណ្ណរិទ្ធ មកបង្កើតរឿងនៅថ្ងៃនោះនោះទេ ។លោក ហេង ឡុង បន្តថា លោកព្រមដោះស្រាយតាមច្បាប់ ធ្វើម្តេចបើ អ្នកនាង ធី សុវណ្ណថា ខឹងយ៉ាងនេះហើយ។

ជារួមមក ទោះយ៉ាងណាក៏ដោយ ក៏អ្នកនាងធី សុវណ្ណថា និងលោក ផែ សុវណ្ណរិទ្ធ នៅតែដាក់ពាក្យបណ្តឹងដដែល ដើម្បីដោះស្រាយគ្នាទៅតាមច្បាប់ ដើម្បីរក្សាកិត្តិយសក្រុមគ្រួសារទាំងសងខាងរបស់នាងអោយខានតែបាន៕យើង នឹងរងចាំមើលភាគបន្ត ថាតើរឿងមួយនេះ នឹងទៅជាយ៉ាងណាទៀត?។(Swift News ពេជ្រ វុឌ្ឍា)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង