AFC U19 2020: យុវជនថៃបំបាក់យុវជនកោះម៉ារីណាខាងជើង ២១ទល់នឹង០

(កម្ពុជា)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនថៃ អាយុក្រោម១៩ឆ្នាំ បានបំបាក់ក្រុមយុវជនកោះម៉ារីណាខាងជើង ២១ទល់នឹង០ ការប្រកួតកីឡាបាល់ទាត់ជើងឯកអាស៊ីអាយុក្រោម១៩ឆ្នាំ២០២០ វគ្គជម្រុះ ក្នុងពូល G នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

នេះជាជ័យជំនះលើកទី២របស់ថៃ ក្រោយឈ្នះព្រុយណេដារ៉ូសាឡឹម ៩ទល់នឹង០ សរុបមាន៦ពិន្ទុ និងស៊ុតបញ្ចូលទីគ្រូប្រកួតបាន៣០គ្រាប់។

មុនចាញ់ថៃ កោះម៉ារីណាខាងជើង ត្រូវបានក្រុមជម្រើសជាតិយុវជនកម្ពុជា អាយុក្រោម១៩ឆ្នាំ បំបាក់ ៩ទល់នឹង០។

ក្រោយការប្រកួតនេះ យុវជនថៃ ត្រូវជួបជាមួយម្ចាស់ផ្ទះកម្ពុជា ខណៈដែលកោះម៉ារីណា ប្រកួតជាមួយម៉ាឡេស៊ី៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង