ក្រសួងត្រៀមក្រុមគ្រូពេទ្យ ​និងដើរ​ចល័តក្នុងក្រុមប្រជាពលរដ្ឋ​ ដើម្បី​​​ជួយ​សង្គ្រោះអ្នកមានបញ្ហាសុខភាព​​​ក្នុងពិធីបុណ្យ​អុំទូក​​

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលបានត្រៀមក្រុមគ្រូពេទ្យ និងរថយន្តសង្គ្រោះចល័តតាមគោលដៅចំនួន ៣៩គ្រឿង រថយន្តគ្លីនិកចល័ត ៤គ្រឿង និងមានបោះតង់ពិនិត្យសុខភាពសេវា ២៤ម៉ោងចំនួន ១២​កន្លែង​ផ្សេងៗគ្នា ដើម្បី​ជួយ​សង្គ្រោះ​ប្រជា​ពលរដ្ឋពេលមានបញ្ហាសុខភាព។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋមានបញ្ហាសុខភាព សូមស្វែងរកប្រើប្រាស់សេវា នៅតាមទីតាំងផ្សេងៗបានដោយគ្មានការបង់ថ្លៃឡើយ ឬសូមទំនាក់ទំនង​លេខ​១១៩ សម្រាប់សេវារថយន្តសង្គ្រោះបន្ទាន់៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង