ទស្សនៈនយោបាយ៖ ការគិតរបស់ សម រង្ស៊ី គឺពិតជាមិនដូចទេវតាគិតនោះទេ!

(ភ្នំពេញ)៖ នៅក្នុងផែនការវិលចូលមកកម្ពុជា ដើម្បីគោលបំណងមួយបង្កើតភាពចលាចល ឈានទៅធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា គឺទណ្ឌិត សម រង្ស៊ី បានដាក់ចេញសេនារីយោពេលវេលា ទីកន្លែង មធ្យោបាយ និងមនុស្ស ដែលគួរឲ្យអស់សំណើច។

១- អំពីពេលវេលា៖ ហេតុអ្វី សម រង្ស៊ី ជ្រើសយកថ្ងៃទី៩វិច្ឆិកា? សម រង្ស៊ី គិតតាមរបៀបកេងយកចំណេញថា៖ ពេលវេលានោះ ប្រជាជនគ្រប់ទិសទីចូលមកទីក្រុងភ្នំពេញ ដើម្បីកម្សាន្តសប្បាយបុណ្យអុំទូក ហើយឆ្លៀតបង្កើតចលាចល អុកឡុកតែម្តង។ ទោះបីធ្វើបានកម្រិតតូចណាមួយ ក៏រាប់ជាជោគជ័យរបស់ខ្លួនដែរ។

ក៏ប៉ុន្តែ សម រង្ស៊ី ភ្លេចគិតថា៖ ថ្ងៃទី៩ វិច្ឆិកា គឺជាថ្ងៃប្រវត្តិសាស្ត្ររបស់ជាតិទាំងមូល ពិសេសគឺជាព្រឹត្តិការណ៍បញ្ជាក់ពីស្នារព្រះសហ្ថរបស់ សម្តេច ព្រះបរមរតនកោដ្ឋ ដែល បានធ្វើបូជនីយកិច្ចទាមទារ ឯករាជ្យ ពី អាណានិគមបារាំង ជូនជាតិមាតុភូមិ។ ដូច្នេះ ព្រលឹងសម្តេចឪ និងព្រលឹងមហាបុរសខ្មែរ មិនព្រមឲ្យនរណាដូរប្រវត្តិសាស្ត្រជាតិបានឡើយ។ សម រង្ស៊ី បានគិតខុសទី១ លើពេលវេលា។

ទី២- ទីកន្លែង៖ ហេតុអ្វី សម រង្ស៊ី និងគូកនជ្រើសយកប្រទេសថៃជាគោលដៅច្រកចូលមកកម្ពុជា? សម រង្ស៊ី គិតថា នៅប្រទេសថៃមានកម្មករខ្មែរនៅទីនោះ ដែលអាចបោកបញ្ឆោតអូសអាញឲ្យចូលរួម សកម្មភាពនយោបាយជាមួយខ្លួន។ នៅប្រទេសវៀតណាម និងប្រទេសឡាវ មិនមានកម្មករខ្មែរទេ។ ក៏ប៉ុន្តែ លើចំណុចនេះ សម រង្ស៊ី គិតខុសដល់ទៅ៣ដង៖ គិតខុសទី១) គឺ សម រង្ស៊ី យល់ខុសថា កម្មករបោះបង់ការងារ ហើយផ្សងព្រេងធ្វើជាឈ្នាន់នយោបាយឲ្យខ្លួន។ គិតខុសទី២) គឺ សម រង្ស៊ី យល់ខុសថា អជ្ញាធរថៃនឹងមិនវៃខ្នោះបញ្ជូនខ្លួនមកឲ្យកម្ពុជាយកទៅញាត់គុក។ គិតខុសទី៣) គឺ សម រង្ស៊ី យល់ខុសលើស្ថានការណ៍នៅប្រទេសថៃដែលកំពុងទទួលគណៈប្រតិភូនិងមេដឹកនាំអាស៊ាន។ សន្តិសុខមេដឹកនាំពិភពលោក គឺសំខាន់ជាងអ្វីទាំងអស់។ ដូច្នេះ ក្នុងអំឡុងពេលនេះ ថៃ ហាមមិនឲ្យកំរើកអ្វីទាំងអស់។ សុំយល់អំពីការងារសន្តិសុខ ហើយជាការស៊យរបស់ សម រង្ស៊ី និងគូកនដែលព្យាករណ៍ខុស មើលមិនគ្រប់ជ្រុងជ្រោយ នាំឲ្យគិតខុស។

ទី៣- មធ្យោបាយ៖ តើយកមធ្យោបាយអ្វីមកផ្តួលរំលំ? លោកព្រះ! កុំថាឡើយគិតផ្តួលគេ ទប់តែសក់ក្បាលសល់ប៉ុន្មាននេះឲ្យគង់វង្សសិនទៅ ក្រែងគេបោចអស់ទៅអី!? សូមចងចាំ! កងទ័ព មិនដែលស្តាប់បទបញ្ជាទណ្ឌិត ឬអ្នកទោសទេ! ប្រយ័ត្នត្រូវនឹងស្នូកកំភ្លើង និងស្បែងកវែង។ បើឆ្កួតដូចនិយាយជាមួយ RFA ក៏បន្តទៀតចុះ ប៉ុន្តែនៅទីជាក់ស្តែងប្រយ័ត្នកប់ លូ ត្រឹមក្នុង២៤ម៉ោង។ មនុស្សគិត មិនដូចទេវតាគិតឡើយ!។

ទី៤- អំពីមនុស្ស៖ សម រង្ស៊ី បាត់បង់ទំនុកចិត្តពីប្រជាជនកម្ពុជា១៦លាននាក់នៅក្នុងប្រទេស។ អញ្ចឹងហើយបាន សម រង្ស៊ី ជ្រើសយកការអំពាវនាវទៅ៖ ជនបរទេស, ខ្មែរនៅក្រៅប្រទេសមួយចំនួនតូច, និងខិតខំចលនាបងប្អូនកម្មករធ្វើការនៅក្រៅប្រទេស។ ប៉ុន្តែសួរថា តើបងប្អូនទាំងអស់បោះបង់ការងារ ហើយធ្វើជាឈ្នាន់នយោបាយឲ្យ សម រង្ស៊ី និងគូកនដើរជាន់? ចម្លើយគឺ ទេ។

ទី៥- កត្តាផ្ទាល់ខ្លួន៖ មានរឿង២ដែលត្រូវមើលឲ្យឃើញពីចំណុចមហាខ្សោយរបស់ សម រង្ស៊ី។ ទី១) កត្តាប្រពន្ធរបស់ សម រង្ស៊ី៖ ជឿទេថា ប្រពន្ធ សម រង្ស៊ី សុខចិត្តនៅមេម៉ាយ? ម្សៀរនេះ មិនហ៊ានជាមួយប្រពន្ធទេ។ ម្សៀរនេះខំស្រែក ដើម្បីតែរ៉ៃអង្គាលលុយ ហើយលុយនោះ ប្រពន្ធយកទៅទុក។ អ្នកបើកតាក់ស៊ីនៅប្រទេសបារាំងម្នាក់និយាយថា៖ «ឯងខំបើកតាក់ស៊ី គ្មានពេលសម្រាក។ ជូនកាលថែមម៉ោង ដើម្បីបាន១០០អឺរ៉ូ ឬ២០០អឺរ៉ូ។ ដល់តែម្សៀរនេះ និយាយ១ម៉ោង ឬ២ម៉ោង ប្រមូលលុយបាន វានាំប្រពន្ធវា ចូលហាងបាយទំនើប!»។ ម្សៀរនេះ គឺអាត្មានិយមបែបនេះ។ ទី២) សម រង្ស៊ី គឺមានធាតុកំសាក ពេញក្នុងខ្លួន។ តើមានដែលឃើញចំណុចណាដែល សម រង្ស៊ី នៅប្រឈមដោះស្រាយបញ្ហា? ឲ្យតែមានរឿង ប្រុច!។ ចុងក្រោយនេះ នៅសល់រឿងមួយទៀតដែល សម រង្ស៊ី អាចបោកបញ្ឆោតគេ គឺទៅថតនៅព្រលានយន្តហោះ ហើយប្រកាសថា៖ យើងចេញដំណើរហើយ! តែមិនដឹងទៅទីណាទេវ៉ើយ sic ។

ពាក្យខ្មែរថា៖ «ឯងគិត! អញគិត! អ្នកដទៃគិត គឺមិនដូចគ្នាទេ»។ ឯងគិតចង់ផ្តួលគេ? តើគេល្ងង់នៅស្ងៀមឲ្យឯងផ្តួល!? ឆោតពេកហើយ! តើឯងមានលទ្ធភាពអីយកទៅផ្តួលគេ? បើឯងទប់ជំហរតែខ្លួនឯងមិនបានផងនោះ!?។ តើសង្គមជាតិទាំងមូលគេព្រមតាមឯងទេ? មិនទេ។ មានដែរ ក្រុមអាស្វារុញគូថ ដូចវិទ្យុ RFA ជាដើម។ ប៉ុន្តែ ចំពោះប្រជាជនជាទូទៅ គឺមិនព្រមទេ។ ឯងនិងបរិវាឯង សុំរង់ចាំជាតិក្រោយចុះ!។

សរុបមក សម រង្ស៊ី គិតគឺមិនដូចទេវតាគិតនោះទេ។ នយោបាយដុតខ្លួនរបស់ សម រង្ស៊ី បានដល់ថ្ងៃឱសានុវាទហើយ។ បើចូលតាមច្រកប្រទេសថៃ គឺដូចចូលឲ្យថៃវៃខ្នោះ។ បើចូលតាមច្រកប្រទេសវៀតណាម និងឡាវ គឺមិនមែនជាមិត្តរបស់ សម រង្ស៊ី ទេ។ នេះហើយនយោបាយភ្លីភ្លើរបស់ សម រង្ស៊ី ដែលយកប្រទេសជិតខាងជាសត្រូវ។ ដូច្នេះ នៅពេលមានការអី គឺគេរុញថែម ។ ម៉ោងបច្ឆាមរណៈបូជ្ជាសពនយោបាយរបស់ សម រង្ស៊ី និងគូកន គឺនៅវេលាម៉ោង១២យប់ ថ្ងៃ៩វិច្ឆិកា ឆ្នាំ២០១៩៕

ដោយ៖ សេនាជាតិ

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង