កាន់តែក្តៅហើយ! លោក ហេង ឡុង បានបង្ហាញមុខនារីឈ្មោះ យ៉ា ក្រោយពេលដែលអ្នកនាង ធី សុវណ្ណថា ព្រមានគំរាមប្តឹងលោក ហេង ឡុង ដោយទុកពេលឲ្យ២៤ម៉ោង ម្សិលមិញនេះ

(ភ្នំពេញ)៖ ក្រោយពេលដែលអ្នកនាង ធី សុវណ្ណថា បានសរសេរសារព្រមានគំរាមប្តឹងលោក ហេង ឡុង ដោយទុកពេលអោយ២៤ម៉ោង ដើម្បីបង្ហាញមុខនារីឈ្មោះ យ៉ា ដែលបានបរិហាកេរ្តិ៍ថា លោក ផែ សុវណ្ណរិទ្ធ គឺជាអតឹតប្តីកំណាន់របស់ខ្លួនដែលធ្លាប់រួមរស់ជាមួយគ្នាស្គាល់ចិត្តស្គាល់ថ្មើម ស្គាល់បេះដូងអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ស្រាប់តែថ្ងៃនេះផ្ទាល់ លោក ហេង ឡុង បានបង្ហាញខ្លីបវីដេអូ ដោយបង្ហាញមុខនារីឈ្មោះ យ៉ា ដើម្បីបង្ហាញភស្តុតាង ឆ្លើយតបទៅនិងអ្នកនាង ធី សុវណ្ណថា ដែលចង់ឲ្យលោកបង្ហាញមុខនារីម្នាក់នោះ។

នៅក្នុងរឿងនេះ ត្រូវបានមហាជនយល់ថា«អ្នកនាង ធី សុវណ្ណថា ឈឺចាប់នឹងលោក ហេង ឡុង រីឯអ្នកនាង ចរិយា និយាយថា ឈឺចាប់នឹងលោក ផែ សុវណ្ណរិទ្ធ ទោវិញ»។ព្រោះថានៅក្នុងទំព័រហ្វេសប៊ុករបស់អ្នកនាង ធី សុវណ្ណថា បានសរសេររៀបរាប់យ៉ាងដូច្នេះថា«ធ្លាប់មានអ្នកវាយប្រហារ ជេរខ្ញុំជាច្រើន ខ្ញុំមិនដែលខឹងស្អប់នណាម្នាក់ទេតែពេលនេះខ្ញុំមានអារម្មណ៍ឈឺចាប់ ខឹងស្អប់លោក ហេង ឡុង ខ្លាំងណាស់ យកពីធីរៀបការខ្ញុំលេងសើច នេះជារឿងអាក្រក់បំផុត មិនអាចអនុគ្រោះបានទេ នេះជាអារម្មណ៍ពិត»

ចំណែកនារីឈ្មោះ យ៉ា ឯនោះវិញ តាមរយៈខ្លីបវីដេអូប្រមាណ ១៤នាទី ដែលលោក ហេង ឡុង បានធ្វើការសម្ភាសន៍នៅក្នុងថ្ងៃនេះ នាងបាននិយាយរៀបរាប់ទាំងទឹកភ្នែក ទឹកសំបោថា រឿងនាង និងលោក ផែ សុវណ្ណរិទ្ធ គឺពិតវាជារឿងពិតប្រាកដ ដោយនាងបានរស់នៅ មានទំនាក់ទំនងស្នេហាជាមួយគ្នាជាង៩ឆ្នាំមកហើយ និងសន្យាថារៀបការជាមួយគ្នាក្រោយមានជីវភាពល្អប្រសើរ។នៅក្នុងខ្លីបវីដេអូនោះ  នារីឈ្មោះ យ៉ា ថែមទាំងបានបង្ហាញភស្តុតាងនូវរូបថតពីរបីសន្លឹក ដែលជារូបថតអនុស្សាវរីយរបស់អ្នកទាំងពីរទៀតផង។

និយាយទាំងអួលដើមក នាងបានបង្ហាញអារម្មណ៍ខឹងយ៉ាងខ្លាំងទៅលោក ផែ សុវណ្ណរិទ្ធ ដែលបានបោះបង់នាង ទៅរៀបការនឹងគូរថ្មីគ្មានអាឡោះអាល័យនាងសូម្បីបន្តិច ដោយនារីឈ្មោះ យ៉ា ថែមទាំងហៅលោក ផែ សុវណ្ណរិទ្ធ ថាជាប្រុសថោកទាបទៀតផង។

ឆ្លើយតបទៅនឹងការចោទសួររបស់លោក ហេង ឡុង នារីឈ្មោះ យ៉ា បានបន្តថា នាងនិងប្រឈមមុខទៅនឹងផ្លូវច្បាប់ជាមួយលោក ផែ សុវណ្ណរិទ្ធ និងអ្នកនាង ធី សុវណ្ណថា យ៉ាងពិតប្រាកដ ដោយគ្មានការសោកស្តាយនោះទេ ព្រោះថានាងបានត្រៀមខ្លួនរួចជាស្រេចក្នុងរឿងមួយនេះ។ មហាជនកំពុងរងចាំមើល ថាតើរឿងរ៉ាវស្នេហាត្រីកោណរវាងអ្នកទាំងបី នឹងទៅជាយ៉ាងណា៕ (Swift News ពេជ្រ វុឌ្ឍា)

មានវីដេអូខាងក្រោម៖

Posted by Vodafones on Monday, November 4, 2019

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង