រកឃើញហើយ ម្ចាស់ពានរង្វាន់ X Factor Cambodia រដូវកាលថ្មីឆ្នាំ២០១៩នេះ ទីបំផុតគឺបេក្ខជន ចាន់ សុបញ្ញា!

(ភ្នំពេញ)៖ ម្ចាស់ពានរង្វាន់លំដាប់ថ្នាក់ពិភពលោកនៅក្នុងកម្មវិធី X-Factor Cambodiaរដូវកាលទី១នេះ បានរកឃើញហើយគឺបេក្ខជន ចាន់ សុបញ្ញា ក្លាយជាម្ចាស់ពាន ​X-Factor Cambodia ដែលជាកម្មវិធីប្រឡងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក ដែលបានចាំផ្តើមជាងកន្លះឆ្នាំមកហើយ។

តាមរយៈការផ្សាយផ្ទាល់របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស គឺមានការអញ្ជើញចូលរួមពីគណអធិបតីជាច្រើនរូបយ៉ាងកក្រើក ក្នុងនោះ មានវត្តមានដ៍ខ្ពង់ខ្ពស់របស់សម្តេចគតិព្រឹទ្ធបណ្ឌិត្យ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា វត្តមានឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងវត្តមានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រីជាច្រើនរូបផងដែរ។

សូមបញ្ជាក់ថា វគ្គប្រកាសលទ្ធផលក្នុងកម្មវិធី X Factor Cambodia រដូវកាលទី១នេះគឺប្រព្រឹត្តទៅនៅផ្សារទំនើប AEON2 រាជធានីភ្នំពេញសម្រាប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រូវបានបិទបញ្ចប់ជាស្ថាពរ ដែលម្ចាស់ពានរង្វាន់នៅក្នុងកម្មវិធី X-Factor Cambodiaរដូវកាលទី១នេះ គឺបេក្ខជន ចាន់ សុបញ្ញា៕(Swift News ពេជ្រ វុឌ្ឍា)

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង