រយៈពេល២ថ្ងៃ ភ្ញៀវទេសចរណ៍ជាង១សែន ៣ម៉ឺននាក់ ចូលរួមទស្សនាកម្សាន្តពិធីបុណ្យប្រណាំងទូកនៅខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ រយៈពេល២ថ្ងៃ ដែលរដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីបុណ្យប្រណាំងទូក ដើម្បីបើកឱកាសឲ្យប្រជាពលរដ្ឋបានចូលរួមទស្សនាកម្សាន្តស្របពេល ដែលប្រទេសជាតិ មានសុខសន្តិភាពពេលបរិបូរណ៍ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ហើយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ពិធីប្រណាំងទូក ត្រូវបានបញ្ចប់ដោយជោគជ័យ និងសប្បាយរីករាយក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ស្ពឺ, ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ។

បើគិតតាមតួលេខបណ្ដោះអាសន្ន ក្នុងរយៈពេល២ថ្ងៃនេះមានភ្ញៀវទេសចរណ៍ប្រមានជាង១សែន ៣ម៉ឺននាក់ ដែលបានចូលរួមទស្សនាកម្សាន្តពិធីបុណ្យប្រណាំងទូកនៅខេត្តកំពង់ស្ពឺ៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង