ក្រសួងសុខាភិបាលអះអាងថា គ្មានផលិតផលណាអាចព្យាបាលជំងឺរហូតដល់ ១០០មុខឡើយ
(ភ្នំពេញ)៖ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួងសុខាភិបាល បានអះអាងថា ពុំមានផលិតផលណាអាចព្យាលជំងឺរហូតដល់១០០មុខឡើយ។ «សូមសាធារណៈជនឈប់ជឿការឃោសនាភូតកុហក បោកប្រាស់ទាំងនេះជាបន្តទៀត!»។
ការបញ្ជាក់របស់នាយកដ្ឋានជំនាញនេះ ក្រោយពីមានការប្រកាសលក់ផលិតផលនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ផលិតផលរបស់ខ្លួនអាចជួយព្យាបាលជំងឺបាន ១០០មុខ ដែលជាផលិតរបស់បរទេស។ ជាបន្តបន្ទាប់ ក្រសួងសុខាភិបាលបានជូនដំណឹងពីការហាមឃាត់ការលក់ ចែកចាយផលិតផល និងឱសថ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ៕

