តារាកំប្លែងជើងចាស់រហស្សនាម«តាការ៉េ»រស់នៅយ៉ាងកំសត់គួរឲ្យអាណិត ក្រោយពេលបាត់មុខពីសិល្បៈយូរ!

(ភ្នំពេញ)៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់តារាកំប្លែងល្បីឈ្មោះនៅកម្ពុជាគឺនាយកុយបានអោយដឹងថា តារា កំប្លែងជើងចាស់រហស្សនាម«តាការ៉េ» ដែលបានឈប់ពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកនោះ នៅពេលនេះ លោកមានការលំបាកជាខ្លាំង ក្នុងជីវិតរស់នៅប្រចាំថ្ងៃព្រោះតែជីវភាពក្រខ្សត់ និងមានជំងីប្រចាំកាយថែមទៀត ផង។

យោងតាមការបង្ហោះពីតារាកំប្លែង នាយកុយបានរៀបរាប់ឲ្យដឹងថាតាមហ្វេសប៊ុកយ៉ាងដូចច្នេះថា «ថ្ងៃនេះមក សម្តែងល្ខោនវត្តភែក នៅស្រុកភ្នំស្រួច កាត់តាមផ្លូវ សម្រោងយ៉ោងចូលមកដល់គ្រាំងស្លែងខ្ញុំក៏ចូលសួរសុខទុក្ខ តាការ៉េ ដែលគាត់ជាអ្នកកំប្លែងជើងចាស់មានជំងឺពុកឆ្អឹង គួរអាសូរគាត់ណាស់មានជីវភាពខ្វះខាត ថ្ងៃមុនបាន លោកហេងឡុង ជួយគាត់រួចម្តងហើយ ដើម្បីជួយសម្រួលជីវភាព និងថ្នាំលេបប្រចាំថ្ងៃផងដែរ សូមបងប្អូន កូនក្មួយមេត្តាជួយគាត់ផងអាណិតគាត់ណាស់»។(Swift News ពេជ្រ វុឌ្ឍា)

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង