បេសកកម្មពិនិត្យ និ​ងព្យាបាលជំងឺឥតគិតថ្លៃ​របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​ ឯកឧត្តម ហ៊ុន ម៉ានី​ បន្តចុះទៅដល់​ខេត្តស្វាយរៀង​

(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែតុលាស្អែកនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី នឹងបន្តចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមសេចក្តីជូនដំណឹង ការពិគ្រោះជំងឺរួមមាន៖ ជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក​ ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ​ បំពង់ក​ ជំងឺតម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយៈខ្យល់ដង្ហើម ព្យាបាលរបួស វាស់ចង្វាក់បេះដូង ផ្នែកប្រព័ន្ធប្រសាទ និងបំបាត់ការឈឺចុកចាប់ មន្ទីរពិសោធន៍ ​(វិភាគឈាម)​…។ល។

សូមជម្រាបថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី សុទ្ធតែជាវេជ្ជបណ្ឌិតជំនាញៗមកពីក្រៅប្រទេស និងក្នុងប្រទេស តាមមន្ទីរពេទ្យរដ្ឋ និងឯកជន ដែលមានបទពិសោធន៍យូរឆ្នាំ។ គិតមកដល់ពេលនេះ បេសកកម្មរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាលបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន ២០៣លើកមកហើយ៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង