កុមារកម្ពុជា៦៧រូប ​ទទួលការវះកាត់ជំងឺបេះដូងចំហដោយជោគជ័យ ​ខណៈកុមារជាច្រើននាក់ទៀត​ត្រៀមវះកាត់បន្ត​នៅចិន​

(ភ្នំពេញ)៖ កុមារកម្ពុជា៦៧រូប ទទួលការវះកាត់ជំងឺបេះដូងចំហដោយជោគជ័យនៅមន្ទីរពេទ្យហ្វូវ៉ៃ (FUWAI) ប្រទេសចិន ខណៈកុមារជាច្រើនរូបទៀតកំពុងត្រៀមវះកាត់ដោយឥតគិតថ្ងៃ។

នៅមន្ទីរពេទ្យហ្វូវ៉ៃ កំពុងទទួលយក កុមារ​កម្ពុជា​ដែល​មានអាយុចាប់ពី១៤ឆ្នាំ​ចុះ​ ហើយដែលត្រូវបានក្រុមគ្រូពេទ្យជំនាញរបស់អង្គការ​ YUNDI​ ពិនិត្យឃើញថា មានជំងឺបេះដូងចំហ​(បេះដូង​ប្រហោង​)
​មកដល់ពេលនេះ(ចាប់តាំង​ពីខែមករា​ ឆ្នាំ​២០១៨មក)​ ត្រូវបានទទួលការវះកាត់និងព្យាបាលដោយឥតគិតថ្លៃបានចំនួន៦៧រូបរួចហើយ។

ក្នុងនោះ កុមារ​ចំនួន​៦១រូបបានមកដល់មាតុភូមិប្រកបដោយសុខភាពល្អ​ ហើយ៦រូបទៀតកំពុងបំប៉នសុខភាពក្រោយការវះកាត់​ ព្រមទាំងនៅមានកុមារជាច្រើនរូបទៀត កំពុងត្រៀមទៅទទួលការវះកាត់ និងព្យាបាលដោយឥតគិតថ្លៃនៅប្រទេសចិន។

អង្គការ​YUNDI​បន្តជាដៃគូជាមួយគ្រួសារកុមារកម្ពុជាដែលមានជំងឺបេះដូង​ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការ​កាត់​បន្ថយ​បរិមាណ​ចំនួន​កុមារ​ដែល​មាន​ជំងឺ​បេះ​ដូង​ចំហ។ សូមទាក់ទង ​092 680 104 ដើម្បីចុះឈ្មោះជាដៃគូក្នុងការរួមគ្នាជួយដល់កុមារកម្ពុជា៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង