អាជ្ញាធរនឹងបិទចរាចរណ៍ចំណុចចុះពីស្ពានព្រះមុន្នីវង្សចាស់ចាប់ពីម៉ោង៩យប់នេះ រហូតដល់ម៉ោង៥ភ្លឺ

(ភ្នំពេញ)៖ ឯកឧត្តម ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់ Swift News នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះថា អាជ្ញាធរនឹងបិទចរាចរណ៍ចំណុចចុះពីស្ពានព្រះមុន្នីវង្សចាស់ ឆ្ពោះទៅមហាវិថីព្រះមុន្នីវង្ស រយៈពេល ៨ម៉ោង គឺចាប់ពីម៉ោង ៩យប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ រហូតដល់ម៉ោង ៥ទៀបភ្លឺថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា នៅអំឡុងពេលដែលអាជ្ញាធរបិទចរាចរណ៍ចំណុចចុះពីស្ពានព្រះមុន្នីវង្សចាស់ ដើម្បីចាក់បេតុងជួសជុលផ្លូវនេះ បងប្អូនប្រជាពលរដ្ឋ នៅតែអាចធ្វើដំណើរតាមផ្លូវជាតិលេខ១ មកពីច្បារអំពៅនៅតែអាចចូលរាជធានីភ្នំពេញបាន ដោយបត់ស្តាំទៅតាមបណ្តោយផ្លូវព្រះនរោត្តម។

បន្ទាប់ពីការបិទចរាចរណ៍ ៨ម៉ោង អាជ្ញាធរនឹងបើកផ្លូវដែលទើបជួសជុលចាក់បេតុងថ្មីនោះជូនពលរដ្ឋធ្វើដំណើរជាធម្មតាវិញ៕(ឡុក សំរិត)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង