ក្រុមហ៊ុន អ អិម អេ ខេមបូឌា៖ បើក្រុមហ៊ុន ឃ្លាំងលក់រថយន្ត ឬបុគ្គលណានាំចូល ឬចែកចាយនូវផលិតផល និងគ្រឿងបន្លាស់រថយន្តម៉ាក Ford និង Ford & Device ដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុន អ អិម អេ ខេមបូឌាទេត្រូវទទួលខុសត្រូវចំពោះមុខច្បាប់

(ភ្នំពេញ)៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានប្រកាសជាសាធារណៈ និងបញ្ជាក់នូវសិទ្ធិផ្តាច់មុខនៃការនាំចូល និងចែកចាយលើរថយន្តថ្មី និងគ្រឿងបន្លាស់គ្រប់ប្រភេទរបស់រថយន្តម៉ាក Ford និង Ford & Device ក្នុងប្រទេសកម្ពុជា ពីក្រុមហ៊ុនធំ Ford Motor Company ពីសហរដ្ឋអាមេរិក ដោយមានការទទួលស្គាល់ពីក្រសួងពាណិជ្ជកម្ម។

តាមរយៈសេចក្តីជូនដំណឹងរបស់ការិយាល័យមេធាវី LDR តំណាងឲ្យក្រុមហ៊ុន អ អិម អេ ខេមបូឌា
ដែលចុះហត្ថលេខាដោយលោកមេធាវី ឡុង ដារ៉ា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ក៏បានបញ្ជាក់បន្ថែមថា ប្រសិនបើ រកឃើញថាមានក្រុមហ៊ុន ឃ្លាំងលក់រថយន្ត ឬបុគ្គលណា នាំចូល ឬចែកចាយនូវផលិតផល និងគ្រឿងបន្លាស់រថយន្តម៉ាក Ford និង Ford & Device ដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុន អ អិម អេ ខេមបូឌា ទេ ក្រុមហ៊ុន ឃ្លាំងលក់រថយន្ត ឬបុគ្គលទាំងនោះត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់។

សូមបញ្ជាក់ថាកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងពាណិជ្ជកម្មប្រកាសទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ លើផលិតផល រថយន្ត គ្រឿងបន្លាស់ និងគ្រឿងតុបតែងម៉ាក “FORD” ក្នុងព្រះរាជាណាចក្រកម្ពុជា របស់ ក្រុមហ៊ុន អ អិម អេ ខេមបូឌា៕

សូមអានខ្លឹមសារលំអិតនៃសេចក្តីជូនដំណឹងទាំងស្រុងដូចខាងក្រោម៖

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង