ក្រសួងធនធានទឹក ជូនដំណឹងដល់ពលរដ្ឋរស់នៅតាមដងទន្លេ ឲ្យប្រុងប្រយ័ត្ន ចំពោះការហក់ឡើងរបស់ទឹកទន្លេ

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នេះ បានសេចក្តីជូនដំណឹងបន្ថែម ស្តីពីស្ថានភាពទឹកទន្លេមេគង្គ ដោយបញ្ជាក់ថា ដោយសារតែឥទ្ធិពលនៃជ្រឡងប្រព័ន្ធសម្ពាធទាម ដែលបច្ចុប្បន្ន នៅតែបន្តលាតសន្ធឹងលើតំបន់នៃអាងទន្លេមេគង្គភាគខាងលើ ក្នុងទឹកដីប្រទេសវៀតណាម ឡាវ និងថៃ ដែលជាហេតុបង្ហឲ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ។

កត្តាដូចនេះ ធ្វើឲ្យទឹកទន្លេមេគង្គស្ថិតក្នុងទឹកដីកម្ពុជា ក៏ហក់ឡើងទន្ទឹមគ្នាផងដែរ ដោយមានកម្រិត៖

-នៅស្ថានីយជលសាស្ត្រស្ទឹងត្រែងទឹកនឹងអាចឡើងដល់កម្ពស់ ៩.៥ម៉ែត្រ។
-នៅស្ថានីយជលសាស្ត្រក្រចេះទឹកនឹងអាចឡើងដល់កម្ពស់ ១៩.៥ម៉ែត្រ។
-នៅស្ថានីយជលសាស្ត្រកំពង់ចាមទឹកនឹងអាចឡើងដល់កម្ពស់ ១២ម៉ែត្រ។
-នៅស្ថានីយជលសាស្ត្រភ្នំពេញ (ចតុមុខ) ទឹកអាចឡើងដល់កម្ពស់ ៧.៥ម៉ែត្រ។

សេចក្តីជូនដំណឹងបន្ថែមនេះ បញ្ជាក់ថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប ទឹកនឹងហូរចូលតាមបណ្តាព្រែក ឬតាមរយៈទីទំនាប់ខ្លាំង។ ជាមួយគ្នានេះ ក្រសួងអំពាវនាវដល់អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេ សូមមានវិធានការថែរក្សាទឹកទុក និងមានការប្រុងប្រយ័ត្នដែលអាចបណ្តាល មកពីល្បឿននៃការហក់ឡើង និងគ្រោះថ្នាក់ជាយថាហេតុណាមួយ៕(ឡុក សំរិត)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com