EPL: Manchester United ចាញ់ ចំនែក Liverpool បន្តឈ្នះសប្តាហ៍ទី៣

(អង់គ្លេស)៖ ក្លិបបាល់ទាត់បិសាចក្រហម Manchester United បរាជ័យគូឱ្យភ្ញាក់ផ្អើលក្រោមថ្វីជើង Crystal Palace ក្នុងលទ្ធផល ១ទល់នឹង២ យប់មិញនៅទឹកដី Old Traford សប្តាហ៍ទី៣នៃការប្រកួតកីឡាបាល់ទាត់ជើងឯកជាតិអង់គ្លេស (EPL)។

លេងបាន៣២នាទី ភ្ញៀវ Crystal បើកការស៊ុតបញ្ចូលទីនាំមុខដោយកីឡាករ Jordan Ayew ប៉ុន្តែជិត
ចប់ការប្រកួត Man Utd តាមស្មើវិញដោយកីឡាករ Daniel James ក្រោយពេលកីឡាករ Marcus Rashford ស៊ុតបាល់ពិន័យ១១ម៉ែត្រមិនចូល។ ក្នុងម៉ោងបន្ថែមបង្គ្រប់កីឡាករ Patrick van Aanholt  ស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះឱ្យ Palace។

នៅទឹកដី Anfield ហង្សក្រហម Liverpool បានបំបាក់កាំភ្លើងធំ Arsenal ក្នុងលទ្ធផល ៣ទល់នឹង០។ ជិតចប់តង់ទីមួយម្ចាស់ផ្ទះ Liverpool ផ្តើមនាំមុខដោយការតែតបញ្ចូលទទីពីខ្សែការពារ Joel Matip។ លេងតង់ទី២បាន៤នាទី កីឡាករ Mohamad Salah ស៊ុតបាល់ពិន័យ១១ម៉ែត្រឱ្យក្រុមនាំមុខ ២ទល់នឹង០ មុនពេលកីឡាករ អេហ្ស៊ីបរូបនេះបន្ថែមគ្រាប់ទី២របស់ខ្លួន និងជាគ្រាប់បាល់នាំមុខទី៣របស់ ម្ចាស់ផ្ទះ។ ប្រាំនាទីមុនចប់ការប្រកួត Arsenal វាយបកបានមួយគ្រាប់វិញ ដោយកីឡាករ Lucas Torreira។

នៅឯ American Express Community Stadium, មួយគ្រាប់ម្នាក់របស់កីឡាករ Moussa Djenepo និង Nathan Redmond បានជួយឱ្យ Southampton ឈ្នះម្ចាស់ផ្ទះ Brighton ២ទល់នឹង០។

ថ្ងៃជាមួយគ្នានេះដែរ កញ្ជ្រោងខៀវ Leicester City នៅតែមិនទាន់ចាញ់ ក្រោយឈ្នះក្លិបឡើងមកថ្មី Sheffield United ២ទល់នឹង១ ដោយគ្រាប់បាល់កីឡាករ Jamie Vardy និងHarvey Barnes ខណៈមួយគ្រាប់របស់ម្ចាស់ផ្ទះ Sheffield រកបានមួយគ្រាប់ដោយ Oliver McBurnie។

ចំនែកឱម៉ាល់ Watford ទទួលរងបរាជ័យជាលើកទី៣ ក្រោយចាញ់ញ្ញួរធំ West Ham United ក្នុងទឹកដី ខ្លួនឯង។ បីគ្រាប់របស់ភ្ញៀវ West Ham ធ្វើបានសម្រេចដោយកីឡាករ Mark Noble និងកីឡាករ
Sebastian Haller ពីរគ្រាប់តែឯង។

ដោយឡែកលទ្ធផលផ្សេងទៀត Aston Villa ឈ្នះ Everton ២ទល់នឹង០ និង តោខៀវ Chelsea ឈ្នះ Norwich City ៣ទល់នឹង២។

ការប្រកួតយប់នេះ Manchester City ធ្វើដំណើរទៅកាន់ទឹកដី AFC Bournemouth, មានខ្នាយមាស Tottenham Hotspur ទទួលសារិកាកែវ Newcastle United និងចចក Wolverhampton Wanderers ទទួល Burnley៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com