សេអ៊ូល៖ កូរ៉េខាងត្បូងបើកធ្វើសមយុទ្ធយោធារយៈពេលពីរថ្ងៃនៅជុំវិញប្រជុំកោះជម្លោះជាមួយជប៉ុន

ទីភ្នាក់ងារព័ត៌មាន Yonhap បានចុះផ្សាយថា កងកម្លាំងយោធាកូរ៉េខាងត្បូង បានចាប់ផ្តើមធ្វើសមយុទ្ធយោធារយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃអាទិត្យនេះរហូតដល់ថ្ងៃចន្ទ ទី២៦ ខែសីហា នៅជុំវិញប្រជុំកោះជម្លោះជាមួយប្រទេសជប៉ុន នៅសមុទ្រខាងកើត ។

សូមបញ្ជាក់ជូនថា ជម្លោះរវាងកូរ៉េខាងត្បូង និងជប៉ុន បានកើតឡើងជាច្រើនឆ្នាំកន្លងមកហើយ ក្នុងការអះអាងសិទ្ធិកាន់កាប់ស្របច្បាប់រៀងខ្លួន លើប្រជុំកោះ ដែលជប៉ុនហៅថា Takeshima និងកូរ៉េខាងត្បូងហៅថា Dokdo នៅសមុទ្រខាងកើត ។

សមយុទ្ធយោធាកូរ៉េខាងត្បូង ក៏ត្រូវបានធ្វើឡើងផងដែរ ខណៈដែលប្រទេសនេះមានភាពតានតឹងផ្នែកពាណិជ្ជកម្មជាមួយប្រទេសជប៉ុន ៕លីលី

EAST SEA, SOUTH KOREA – JULY 06: In this handout photo released by the South Korean Defense Ministry, a South Korean navy ship fires a missile during a drill aimed to counter North Korea’s intercontinental ballistic missile test on July 6, 2017 in East Sea, South Korea. The U.S. Army and South Korean military responded to North Korea’s missile launch with a combined ballistic missile exercise on Wednesday, into South Korean waters along the country’s eastern coastline. (Photo by South Korean Defense Ministry via Getty Images)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com