ព្យុងយ៉ាង៖ លោក គីម ជុងអ៊ុន ចូលរួមត្រួតពិនិត្យដោយផ្ទាល់លើការបាញ់សាកល្បងមីស៊ីលលើកទី០៧

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយនៅថ្ងៃអាទិត្យ ទី២៥ ខែសីហានេះថា ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមត្រួតពិនិត្យដោយផ្ទាល់លើការបាញ់សាកល្បងមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីចំនួនពីរគ្រាប់ កាលពីថ្ងៃសៅរ៍ ទី២៤ ខែសីហានេះ ។

នេះគឺជាលើកទី០៧ហើយ ក្នុងរយៈពេលមួយខែ ចាប់តាំងពីថ្ងៃទី២៥ ខែកក្កដា ដែលកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ ដែលជាការបង្ហាញនូវការមិនពេញចិត្តចំពោះសមយុទ្ធយោធារួមគ្នារវាងកូរ៉េខាងត្បូង និងអាមេរិក នៅលើទឹកដីកូរ៉េខាងត្បូង ។

មីស៊ីលបាលីស្ទិកពីរគ្រាប់ ដែលកូរ៉េខាងជើងបានបាញ់សាកល្បងកាលពីព្រឹកថ្ងៃសៅរ៍ បានហោះហើរចម្ងាយ២៣៥ម៉ាយ និងជាប្រភេទមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីប្រហាក់ប្រហែលនឹងមីស៊ីលដែលកូរ៉េខាងជើងបានបាញ់សាកល្បងកាលពីលើកមុន ៕លីលី

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com