MCL 19: ព្រះខ័នរាជ វិសាខា និងភ្នំពេញក្រោន បន្តឈ្នះ ចំនែកការពារជាតិចាញ់

(កម្ពុជា)៖ ក្លិបបាល់ទាត់មិនដែលចាញ់ ព្រះខ័នរាជស្វាយរៀង វិសាខា និងភ្នំពេញក្រោន រកបានបីពិន្ទុ បន្ថែម ក្រោយឈ្នះគូប្រកួតរៀងៗខ្លួនក្នុងការប្រកួតបាល់ទាត់ជម្រើសជើងឯកជាតិ ២០១៩ (MCL) សប្តាហ៍ទី២១ ថ្ងៃនេះ។

ក្រោយស្មើគ្នា ១ទល់នឹង១ ក្នុងតង់ទី១ ដោយគ្រាប់បាល់ Julius និងកីឡាករ Privat, កីឡាករដូរចូល នេន សុធារ័ត្ន បានស៊ុតបាល់ហ្វ្រីឃីកបញ្ចូលទីដ៏អាស្ចារ្យនាទីទី៦៤ ឱ្យព្រះខ័នរាជបញ្ចប់កំណត់ត្រាមិនដែលចាញ់ក្នុងដីរបស់បឹងកេត ក្នុងលទ្ធផល ២ទល់នឹង១។

ចំនែកនៅទីលានបាល់ទាត់សាលាបាល់ទាត់ជាតិបាទី កីឡាករប្រេស៊ីល Da Cruz ស៊ុតបញ្ជូលទី៥គ្រាប់តែឯង និងកីឡាករ កែងសុខ ផេង និងAjayi Opeyemi Koredr បន្ថែមម្នាក់មួយគ្រាប់ទៀតឱ្យ វិសាខា ឈ្នះយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ ៧ទល់នឹង០។

នៅទឹក RSN ភ្នំពេញក្រោនបានវាយបកពីក្រោយយកឈ្នះសូលទីឡូអង្គរ ២ទល់នឹង១ យប់ថ្ងៃសៅរ៍នេះ។ ក្រុមទាំងពីរនេះតង់ទី១ បញ្ចប់ក្នុងលទ្ធផល ០ទល់០។ តែនៅនាទីទី៧៥ ភ្ញៀវ សូលទីឡូអង្គរបើកការនាំមុខមុន ដោយគ្រាប់បាល់កីឡាករ រ័ត្ន សំណាង។ យ៉ាងណាក៏ដោយនាទីទី៨១ កីឡាករ Dzarma Bata ស៊ុតបញ្ចូលទីឱ្យភ្នំពេញក្រោនស្មើ មុនពេលកីឡាករ Booysen Shane រកគ្រាប់ជ័យជំនះឱ្យក្លិប២នាទី បន្ទាប់។

ដោយឡែកនៅស្តាតចាស់ ម្ចាស់ផ្ទះក្រសួងការពារជាតិបរាជ័យក្រោមថ្វីជើងមាន់គកគីរីវង់សសុខសែន ជ័យ​ក្នុងលទ្ធផល ២ទល់នឹង១។ តាមពិតក្រសួងការពារជាតិនាំមុខមុននាទីទី៣៧ដោយកីឡាករ អ៊ុព កាម៉ុល។ តែនៅតង់ទី២ កីឡាករ ដាវ នីម បន្ថែមពីរគ្រាប់តែឯងនាទីទី៥៦ និង៧៩ឱ្យ គីរីវង់ឈ្នះ។

គិតត្រឹមថ្ងៃនេះ ព្រះខ័នរាជស្វាយរៀងនៅតែគ្រងដំណែងកំពូលតារាងជើងឯក ដោយបន្តនាំមុខក្រុមលេខ២វិសាខា ៨ពិន្ទុដដែល។

ស្អែកមានបីប្រកួតទៀត ហើយលេងនៅម៉ោង ៣និង៣០នាទីរសៀលតំណាលគ្នា ក្នុងនោះអង្គរថាយហ្គឺរ ទទួលម្ចាស់ជើងឯកណាហ្កាវើល អគ្គិសនីកម្ពុជា ទទួលនគរបាលជាតិ និងកំពង់ចាម ជួបអាស៊ីអឺរ៉ុប៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com