EPL: គ្រាប់ទី២របស់កីឡាករ Abrahim ជួយឱ្យ Chelsea ឈ្នះNorwich

(អង់គ្លេស)៖ ក្លិបតោខៀវ Chelsea បានយកឈ្នះ Norwich City ៣ទល់នឹង២ ក្រៅទឹកដី ក្នុងការប្រកូតលីហ្គកំពូលអង់គ្លេស (EPL) ដោយគ្រាប់បាល់ចុងក្រោយរបស់កីឡាករ Tammy Abrahim។

លេងបានតែ៣នាទីប៉ុណ្ណោះ តោខៀវ Chelsea បើកការនាំមុខមុនដោយគ្រាប់បាល់កីឡាករយុវជន Tammy Abrahim ប៉ុន្តែមិនដល់៣នាទីបន្ទាប់ Norwich តាមស្មើដោយកីឡាករ Todd Cantwell ពីការបញ្ជួនបាល់របស់កីឡាករ Teemu Pukki ។

នៅនាទីទី១៧ តៀខៀវ នាំមុខបន្តទៀតដោយគ្រាប់បាល់របស់កីឡាករ Mason Mount មុនពេលដែលកីឡាករ Pukki ជួយឱ្យ Norwich City តាមស្មើម្តងទៀត។ យ៉ាងណាក៏ដោយ នាទីទី៦៨កីឡាករ Abrahim ស៊ុតគ្រាប់ជ័យជំនះឱ្យ Chelsea។

ក្រោយលេងបានបីប្រកួត Chelsea មានតែ៤ពិន្ទុទេ បន្ទាប់ពីឈ្នះ១ ស្មើ១ និងចាញ់១។ ចំនែក Norwich មានបីពិន្ទុ ក្រោយឈ្នះ១ និងចាញ់២ប្រកួត៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com