អគារ​សិប្បកម្ម​ផលិត​ពូក ដែល​ឆេះ ខូចខាត​ទាំងស្រុង នៅ​បឹងទំពុន រាជធានី​ភ្នំពេញ ត្រូវ​វាយចោល​

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៩ ក្រុម​កា​រារ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានរៀបចំ​កម្លាំង​រុះរើ​អគារ​សិប្បកម្ម​ផលិត​ពូក ដែល​បាន​ឆេះ ខូចខាត​ទាំងស្រុង កាលពី​ម៉ោង ១ និង ៣០​នាទី រសៀល​ថ្ងៃទី​២៣ ខែសីហា​។ ក្រុមហ៊ុន ពិស្ណុការ ជា​អ្នក​រុះរើ​អគារ​ទាំង ២ ដែលមាន​កម្ពស់ ៤ ជាន់​មួយ និង​អគារ​មួយទៀត កម្ពស់ ៦​ជាន់​។ នេះ​បើតាម​កំណត់ហេតុ​របស់​ក្រុមការងារ​បច្ចេកទេស ដឹកនាំ​ដោយ​លោក ទិ​ត ខេមរា ប្រធាន​នាយកដ្ឋាន​សំណង់ ដែល​បាន​ចុះ​ពិនិត្យ​ទីតាំង​អគារ​ភ្លើង​ឆេះ កាលពី​ព្រឹក​ថ្ងៃទី​២៤​សីហា​។​

​សិប្បកម្ម​ផលិត​ពូក ដែល​ឆេះ បណ្តាល​ឲ្យ​ខូចខាត​ទាំងស្រុង​នោះ ស្ថិតនៅ​ផ្លូវ​លេខ​៧១ ( ផ្លូវ​បេតុង ) ភូមិ​ចំរើន​ផល​ទី​១ សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​តាម​ការត្រួតពិនិត្យរ​បស់​ក្រុមការងារ​បច្ចេកទេស អគារ​ដែល​ត្រូវ​ភ្លើង​ឆេះ ខូចខាត ១០០%​នោះ ជា​ប្រភេទ​អគារ​សិប្បកម្ម​ផលិត​ពូក និង​គ្រែ​ដែក ជា​អគារ ធ្វើ​អំពី​បេតុង​អា​មេ ដែល​អគារ​ទី​១ មាន​ជាន់​ផ្ទាល់​ដី ជាន់​ទី​១ ដល់​ជាន់​ទី​៤ ដំបូល​ស័ង្កសី និង​អគារ​ទី​២ មាន​ជាន់​ផ្ទាល់​ដី ជាន់​ទី​១ ដល់ទី​៦ ដំបូល​ប្រក់​ស័ង្កសី​។​

​ក្រុមការងារ​បច្ចេកទេស ក៏បាន​បញ្ជាក់ថា អគារ​នេះ ត្រូវបាន​ភ្លើង​ឆេះ នៅវេលា​ម៉ោង ១ និង ៣០​នាទី រសៀល​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩ បណ្តា​លម​កី​ឆ្លង​ចរន្តអគ្គិសនី​។ ករណី​ភ្លើង​ឆេះ​នេះ ពុំ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​រងរបួស​ឡើយ​។ អគារ​ទាំងពីរ មាន​ទំហំ​ក្រឡា​ផ្ទៃ​សរុប ១០.៤៩៣ ម៉ែត្រការ៉េ ( អគារ​១ ចំនួន ៦០៤៨ ម៉ែត្រការ៉េ និង​អគារ​មួយទៀត ទំហំ ៤៤៤៥ ម៉ែត្រការ៉េ )​។ អគារ​ភ្លើង​ឆេះ​នេះ មិន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​អគារ​ជុំវិញ​ឡើយ​។​

​ចំណែក​របាយការណ៍​ពី​សមត្ថកិច្ច បង្ហាញថា សិប្បកម្ម​ផលិត​ពូក ដែល​ភ្លើង​ឆេះ​នេះ មាន​ម្ចាស់​ឈ្មោះ កាន់ ចន្ថា ភេទ​ប្រុស អាយុ ៦៣​ឆ្នាំ​។ មូលហេតុ​នៃ​ការឆេះ​នេះ បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​។​

​សមត្ថកិច្ច បន្ថែមថា ក្នុង​ហេតុការណ៍​ឆេះ​រោង​សិប្បកម្ម​ផលិត​ពូក​នេះ ជា​អគារ សាងសង់​ពី​ថ្ម​បេតុង ប្រក់​ស័ង្កសី​ទំហំ ២០០ ម៉ែត្រ X ២០០​ម៉ែត្រ កំពស់ ៤​ជាន់ ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​។ រីឯ​សម្ភារៈ​ឧបករណ៍ បម្រើ​ឲ្យ​ការផលិត​ពូក ក៏ត្រូវ​ឆេះ​ខូចខាត រួមមាន​ដូចជា ឆេះ​ម៉ាស៊ីនដេរ ចំនួន ១៨​គ្រឿង ឆេះ​ម៉ាស៊ីន កាត់​ពូក​ចំនួន ០៧​គ្រឿង ឆេះ​ម៉ាស៊ីន​ចាក់​ពូក​ចំនួន ០១​គ្រឿង​។

​សមត្ថកិច្ច​បញ្ជាក់ថា ក្នុង​ប្រតិបត្តិការ​អន្តរាគមន៍​ពន្លត់ភ្លើង​ឆេះ​សិប្បកម្ម​ផលិត​ពូក​នេះ កម្លាំងចម្រុះ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ ៤៥​គ្រឿង និង​ពន្លត់​ចប់ នៅ​ម៉ោង ០៥ ព្រឹក ទៀបភ្លឺ ឈានចូល​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៩៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com