គម្រោងខុនដូ រ៉ូយ៉ាល់ផ្លាទីនឹម ប្រកាសបើកលក់ថ្ងៃនេះ!

 

(ភ្នំពេញ)៖ គម្រោងខុនដូ រ៉ូយ៉ាល់ផ្លាទីនឹម ដ៏ប្រណីត ត្រូវបានប្រកាសលក់ជាផ្លូវការ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ក្នុងពិធីធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការចូលរួមជាអធិបតីពីអ្នកឧកញ៉ា គិត ម៉េង អគ្គនាយក និងនាយកប្រតិបត្តិនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប អហ្វខមផេនី និងលោកជំទាវ ម៉ៅ ចំណាន និងលោក Dato Dr. Johny Ong អគ្គនាយករងនៃក្រុមហ៊ុន ហុងឡៃហួត គ្រុបលីមីតធីត ព្រមទាំងវិនិយោគិន អ្នកធុរកិច្ច លោក លោកស្រីជាភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។

លោក Ryan Ong Jia Ming តំណាងក្រុមហ៊ុន រ៉ូយ៉ាល់ហុងឡៃហួតវ័នខមផេនី លីមីតធីត បានឲ្យដឹងថា ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប អហ្វខមផេនី និងក្រុមហ៊ុន ហុងឡៃហួត គ្រុបលីមីតធីត នៅថ្ងៃនេះ បានចាប់ផ្តើមបើកលក់អគារចម្រុះ ដែលមានលំនៅឋាន និងផ្ទះសម្រាប់ប្រកបអាជីវកម្ម មានទីតាំងស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ។

ការអភិវឌ្ឍគម្រោងនេះ ត្រូវបានកំណត់ជាអគារលេចធ្លោដ៏សំខាន់ក្នុងខណ្ឌទួលគោក ដែលក្នុងនោះមានលំនៅឋានចំនួន៨៥១បន្ទប់ និង៥០ផ្ទះអាជីវកម្ម ដែលផ្តល់នូវឱកាសសម្រាប់អាជីវកម្ម និងលំនៅដ្ឋានក្នុងតំបន់។ រីឯលំនៅឋានប្រហែល៧០ភាគរយ គឺមានខ្នាតតូចល្មមសម្រាប់គ្រួសារថ្មោងថ្មី។ ការអភិវឌ្ឍនេះមានគោលបំណងជួយជំរុញលទ្ធភាពទិញលំនៅឋានក្នុងតម្លៃសមរម្យ ដើម្បីកសាងក្តីសុបិន្ត និងតម្រូវការរបស់អតិថិជនទាំងអស់ និងបង្កើតឱកាសការងារ ក៏ដូចជាទាក់ទាញការវិនិយោគបន្ថែម សម្រាប់ទីក្រុងកំពុងរីកចម្រើនមួយនេះ។

បើតាមលោក Ryan Ong Jia Ming គម្រោងរ៉ូយ៉ាល់ផ្លាទីនឹម មានក្លឹបហាត់ប្រាណផ្តាច់មុខ ជាពិសេសដូចជា មានអាងហែលទឹក កន្លែងបោះបាល់ ភោជនីយដ្ឋាន ស្ទីម និងសូណា សួនច្បារ កន្លែងក្មេងលេង និងកន្លែងហាត់ប្រាណដ៏ទៀត។

គម្រោងនេះក៏មានទីលំហែនៅលើលំហចំនួនពីរ ដែលមានសម្រាប់តែអ្នកស្នាក់នៅ ដើម្បីសម្រាក់កម្សាន្តពេញមួយថ្ងៃ ជាមួយនឹងទេសភាព៣៦០ដឺក្រេនៃរាជធានីភ្នំពេញ។

មហាវិថីនៃផ្សារទំនើបក្នុងគម្រោងតែមួយ ត្រូវបានរចនាឡើងសម្រាប់ការរស់នៅបែបទំនើប ដែលត្រូវបានគេរំពឹងថា នឹងទាក់ទាញម៉ាកអន្តរជាតិល្បីៗ ជាច្រើន ដោយផ្តល់នូវបទពិសោធន៍ថ្មីនៃការដើរទិញទំនិញ និងផលិតផលផ្សេងៗ រួមមានភោជនីយដ្ឋាន ដែលជារបៀបរស់នៅដ៏គួរឲ្យទាក់ទាញសម្រាប់គ្រួសារ និងភ្ញៀវ ទេសចរណ៍នៅទីនេះនាពេលអនាគត់។

ជាងពាក់កណ្តាលនៃគម្រោងផ្ទះអាជីវកម្មនេះ និងក្លាយជាវិថីនៃអាហារ។ ការបើកលក់ដំបូងនេះ ក៏មានការផ្តល់ជូននូវប្រ៊ួម៉ូសិនពិសេស សម្រាប់អ្នកដែលកក់នាពេលយប់នេះផងដែរ។ គម្រោងរ៉ូយ៉ាល់ផ្លាទីនឹម មានចំណតរថយន្ត២ជាន់ និងមានប្រព័ន្ធសុវត្ថិភាព៣ជាន់ថ្នាក់ ដែលមានសន្តិសុខ២៤ម៉ោង ដើម្បីធានាសុវត្ថិភាពដល់អ្នកទេសចរណ៍ និងអ្នកស្នាក់នៅយ៉ាងកក់ក្តៅ៕ (SN-ស្រ៊ុន ទិត្យ)

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង