នាំ​គ្នា​ផ្អើល​ថា​ ប៊ូ​សស្ត្រ​ង​ ឈ្នះ​មេដៃ​មាស​គុណភាព​កំរិត​ពិភពលោក​២០១៩

 

(​ភ្នំពេញ​)៖​ គ្រប់ៗ​គ្នា​បានដឹង​ហើយ​ថា​ស្ថាប័ន​កំពូល​ MONDE​ SELECTION​ គឺជា​ស្ថាប័ន​អន្តរជាតិ​កំពូល​មួយ​ដែល​មាន​តួនាទី​វាយតម្លៃ​គុណភាព​ចំណីអាហារ​គ្រប់​ប្រភេទ​ដែល​មាន​ចំនួន​រាប់​ពាន់​ម៉ឺន​មុខ​មក​ពី​ជុំវិញ​ពិភពលោក​។​

​ជាក់ស្ដែង​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ​ក៏​មាន​ផលិតផល​ជា​ច្រើន​បាន​ដាក់​ពាក្យ​ដាក់​ផលិតផល​របស់​ខ្លួន​ចូលរួម​ប្រកួត​ដើម្បី​ទទួលយក​មេដៃ​មាស​គុណភាព​កំរិត​កំពូល​កំរិត​ថ្នាក់​ពិភពលោក​នេះ​ផង​ដែរ​ ហើយ​ក្នុង​នោះ​ដែរ​ក៏​មាន​ភេសជ្ជៈ​ប៉ូវ​កំលាំង​ប៊ូ​សស្ត្រ​ង​(BOOSTRONG​ Energy​ Drink)​ផង​ដែរ​។​

​បើ​តាម​ការ​បែកធ្លាយ​ព័ត៌មាន​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បាន​ឲ្យ​ដឹង​ថា​ភេសជ្ជៈ​ប៉ូវ​កំលាំង​ ប៊ូ​សស្ត្រ​ង​ ដែល​ជា​ភេសជ្ជៈ​សំបូរ​ទៅ​ដោយ​គុណប្រយោជន៍​ជា​ច្រើន​ដូច​ជា​ កាត់​បន្ថយ​ជាតិ​ស្រវឹង​ ញ៉ាំ​ហើយ​ធ្វើ​ឲ្យ​ស្វាង​ងងុយគេង​ ជំនួយស្មារតី​ក្នុង​ការ​បើកបរ​ ជំនួយ​ខួ​ក្បាល​ក្នុង​ការ​សិក្សា​រទាំង​យប់​ទាំង​ថ្ងៃ​ជួយ​ឲ្យ​ចង​ចាំ​បាន​ល្អ​នោះ​ ថ្មីៗ​នេះ​ទើបបាន​ទទួល​លិខិតបញ្ជាក់​ថា​ភេសជ្ជៈ​ប៉ូវ​កំលាំង​ ប៊ូ​សស្ត្រ​ង​ បាន​ឈ្នះ​មេដៃ​មាស​គុណភាព​កំរិត​ពិភពលោក​ពី​កំពូល​ស្ថាប័ន​វាយតម្លៃ​គុណភាព​ចំណីអាហារ​ពិភពលោក​ MONDE​ SELECTION​ 2019​ នេះ​ហើយ​។​

​ដូចនេះ​មាន​ន័យ​ថា​ ភេសជ្ជៈ​ប៉ូវ​កំលាំង​ ប៊ូ​សស្ត្រ​ង​ គឺជា​ភេសជ្ជៈ​ប៉ូវ​កំលាំង​មួយ​ដែល​មាន​គុណភាព​លំដាប់ថ្នាក់​កំរិត​ពិភពលោក​ ដែល​បាន​ឈ្នះ​មេដៃ​មាស​ពី​ការ​ប្រកួត​ក្នុង​ចំណោម​ភេសជ្ជៈ​ប៉ូវ​កំលាំង​ជា​ច្រើន​ពាន់​ និង​ជា​ច្រើន​ម៉ឺន​ម៉ាក​យីហោ​ទាំងអស់​ជុំវិញ​ពិភពលោក​។​

​តែ​ទោះជា​យ៉ាងណា​ចំពោះ​ការ​បែកធ្លាយ​ព័ត៌មាន​ប៊ូ​សស្ត្រ​ង​ឈ្នះ​មេដៃ​មាស​ពី​ស្ថាប័ន​កំពូល​ MONDE​ SELECTION​ នេះ​ពិត​ឬ​យ៉ាងណា​ ពេល​នេះ​ខាង​ក្រុមហ៊ុន​ផ្ទាល់​នៅ​មិន​ទាន់​បាន​ប្រកាស​ជា​ផ្លូវ​ការណ៍​ ឬ​ឲ្យ​ដំណឹង​មក​កាន់​ក្រុមការងារ​យើង​នៅឡើយ​ទេ​។​
​ក្នុង​ករណី​ដែល​មាន​ដំណឹង​ច្បាស់​ការណ៍​ផ្សេងៗ​ទៀត​ណាមួយ​អំពី​ការ​ឈ្នះ​មេដៃ​មាស​របស់​ក្រុមហ៊ុន​ប៊ូ​សស្ត្រ​ង​ យើងខ្ញុំ​នឹង​ចុះ​ផ្សាយ​ជូន​បងប្អូន​នៅ​ពេល​ក្រោយ​បន្ត​ទៀត​៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង