Circle K បើកសម្ពោធជាផ្លូវការ ដោយចាប់ដៃគូរយ៉ាងពិសេសជាមួយ Kerry Express Cambodia…

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ៌ ទី៩ ខែមេសា ឆ្នាំ២០១៩នេះ ហាង Circle K បានសម្ពោធជាផ្លូវការ និងព្រមទាំងចុះ MOU ជាមួយនឹង Kerry Express ដែលជាដៃគូរសហការដ៏ល្អ ក្នុងការបំពេញនូវតម្រូវការអតិថិជនរបស់ខ្លួន ដោយឆន្ទៈ និងទំនួលខុសត្រូវខ្ពស់ ដោយទីតាំងសម្ពោធថ្មីនេះ ស្ថិតនៅផ្ទះលេខ ២៣ តាមបណ្តោយផ្លូវ លេខ៣១០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តើ Circle K ជាអ្វី? Circle K ជាងហាងដែលមានលក់នូវ គ្រឿងឧបភោគបរិភោគ ទំនិញ សម្ភារៈ Fast Food ផលិតផលប្រើប្រាស់ ភេសជ្ជៈ -ល-។
Circle K បានបន្តបំពេញរាល់សកម្មភាព ដោយឆ្លើយតបទៅនឹងតំរូវការ របស់អតិថិជន ដោយផ្លូវជូននូវសេវាកម្មដ៏ល្អឥតខ្ចោះមួយ និងចុងក្រោយបំផុត ទៅកាន់អតិថិជន។

មិនត្រឹមតែប៉ុណ្ណោះ CIRCLE K បានរួមសហការជាមួយ Kerry Express ជាមួយនឹងសាខាងជាង២០ ទីតាំងក្នុងឆ្នាំ២០១៩ នៅក្នុងរាជធានីភ្នំពេញ ដើម្បី​ផ្តល់ភាពងាយស្រួលដល់ទីផ្សា អនឡាញ និងសហគ្រាសខ្នាតតូចនិងមធ្យម លើសេវាកម្មបញ្ញើថ្ងៃបន្ទាប់ នៅគ្រប់ទីតាំងទាំងអស់ថែមទៀតផង។

គួរបញ្ជាក់ផងដែរថា៖ នៅក្នុងឆ្នាំនេះ CIRCLE K គ្រោងនឹងបន្តបើកដំណើរការសេវាកម្ម Kerry Express ចំនួន១០០កន្លែង នៅក្នុងរាជធានីភ្នំពេញ។
ព្រមទាំងមានក្តីរំពឹងទុកថា កិច្ចសហប្រតិបត្តិការនេះ នឹងគ្របដណ្តប់តំបន់នានាគ្រប់ខេត្តក្រុងរួមមានតំបន់ទេសចរណ៍ ដែលមានហាង Circle K នៅឆ្នាំក្រោយ ហើយអ្វីដែលល្អបំផុតនោះគឺ តម្លៃសេវាកម្មពឹងផ្អែកទៅលើទំហំនៃទំនិញ ជំនួសឱ្យទម្ងន់ ដែលមានថ្លៃបញ្ញើចាប់ពី៤០០០រៀលប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា៖ Kerry Express Cambodia ជាក្រុមហ៊ុនដែលផ្តល់សេវាកម្មបញ្ញើទូទាំងប្រទេសកម្ពុជា ដែលមានហាងបញ្ញើច្រើនជាង១០០កន្លែង និងមជ្ឈមណ្ឌលចែកចាយចំនួនជាង ៤០ទីតាំងផ្សេងទៀត នៅក្នុងប្រទេស៕

ដោយ៖ RS reporter

រូបភាព៖

 

 

 

 

 

 

 

 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង