ក្រុមហ៊ុន Ford បានសម្ពោធសាលាមតេយ្យសហគមន៍  ដើម្បីលើកកំពស់ការសិក្សានៅភូមិអន្លង់មាន ស្រុកបាកាន ខេត្តពោធិ៍សាត់

(ភ្នំពេញ) ៖ បុគ្គលិក្រុមហ៊ុន Ford រាប់ពាន់នាក់ជុំវិញពិភពលោកនឹងចូលរួមក្នុងគម្រោងអភិវឌ្ឍន៍សហគមន៍កាលពីខែកញ្ញាឆ្នាំមុន ដើម្បីធ្វើឱ្យជីវភាពប្រជាជនកាន់តែប្រសើរឡើងដែលនេះជាផ្នែកមួយនៃគម្រោងមូលនិធិ អភិរក្ស​និងការពារបរិស្ថានជាសកលរបស់ក្រុមហ៊ុន Ford  (Ford Conservation and Environmental Grants Programme) និងមូលនិធិគាំពារសហគមន៍ជាសកល​របស់ក្រុមហ៊ុន Ford (Ford Global Caring Month)។

កាលពីឆ្នាំ ២០១៧ ក្រុមហ៊ុន RMA Cambodia បានសាងសង់បណ្ណាល័យនៅវិទ្យាល័យហេងសំរិនចក ខេត្តត្បូងឃ្មុំ។ បណ្ណាល័យនេះបានក្លាយជាមជ្ឈមណ្ឌលសិក្សា សម្រាប់សិស្សជាង 600 នាក់ដែលរស់នៅក្នុងសហគមន៍នោះ។

នៅឆ្នាំនេះអ្នកស្ម័គ្រចិត្តរបស់ក្រុមហ៊ុន RMA Cambodia សហការជាមួយ សមាគមអតីតនិស្សិតកម្ពុជា-អេ អាយ ធី AITAACC (AIT-Alumni Association) ក្នុងការសាងសង់សាលាមត្តេយ្យសហគមន៍ចំនួន២ខ្នង ដែលមួយខ្នងស្ថិតនៅភូមិអន្លង់មាន ស្រុកបាកាន​ ខេត្តពោធិ៍សាត់ និង១ខ្នងទៀតនៅភូមិចំរេះ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ក្នុងថ្ងៃនេះក្រុមហ៊ុន RMA Cambodia និងសមាគមអតីតនិស្សិតកម្ពុជា-អេ អាយ ធី AITAACC (AIT-Alumni Association) បានរៀបចំពិធីសម្ពោធសាលាមត្តេយ្យសហគមន៍ទីមួយក្នុងភូមិអន្លង់មាន ស្រុកបាកាន​ ខេត្តពោធិ៍សាត់ ដែលបានសាងសង់រួចរាល់ជាស្ថាពរ និងបានចូលរួមលាបថ្នាំបន្ទប់រៀន សាងសង់សួនកុមារ ដាំកូនឈើរៀបចំសួនច្បារនៅសាលាមតេយ្យសហគមន៍ផងដែរ។ ក្រៅពីនេះក៏មានសកម្មភាពចែកសម្ភារៈសិក្សាដល់សិស្សានុសិស្ស ក៏ដូចជាគ្រឿងបរិក្ខាមួយចំនួនដូចជាតុ និងកៅអីសិក្សាផងដែរ។ ដោយឡែក សម្រាប់សាលាមត្តេយ្យសហគមន៍១ខ្នងទៀតដែលស្ថិតនៅភូមិចំរេះ ស្រុកកណ្ដៀងខេត្តពោធិ៍សាត់ នឹងត្រូវបានសាងសង់រួចរាល់ក្នុងពេលឆាប់ៗនេះផងដែរ។

លោក​ មីលី ហ្គុដមែន ប្រធានគ្រប់គ្រងផ្នែកទីផ្សាររថយន្ត ហ្វដ នៃក្រុមហ៊ុន RMA Cambodia   បានមានប្រសាសន៍ថា៖ “យើងពិតជាមានមោទនភាពដែលបានចូលរួមចំណែកក្នុងគម្រោងមូលនិធិ អភិរក្ស​និងការពារបរិស្ថានជាសកលរបស់ក្រុមហ៊ុន Ford (Ford Conservation and Environmental Grants Programme) និងមូលនិធិគាំពារសហគមន៍ជាសកល​របសក្រុមហ៊ុន Ford (Ford Global Caring Month) ហើយវាពិតជាអស្ចារ្យណាស់ដែលក្រុមការងាររបស់យើងរួមគ្នាដើម្បីជួយឲ្យមានភាពរីកចម្រើនដល់សហគមន៍យើង។”

មូលនិធិ អភិរក្ស​និងការពារបរិស្ថានជាសកលរបស់ក្រុមហ៊ុន Ford (Ford Conservation and Environmental Grants Programme) និងមូលនិធិគាំពារសហគមន៍ជាសកល​របសក្រុមហ៊ុន Ford (Ford Global Caring Month) គឺជាផ្នែកមួយនៃគម្រោងមូលនិធិប្រចាំឆ្នាំរបស់ក្រុមហ៊ុន Ford។ ចាប់តាំងពីបើកដំណើរការបំបូងនៅឆ្នាំ 2005 ដោយលោក Bill Ford នាយកប្រតិបត្តិក្រុមហ៊ុន Ford ក្រុមស្មគ្រចិត្តរបស់ Ford បានចំណាយពេលវេលាសរុបប្រហែល 1,5 លានម៉ោង ក្នុងការចូលរួមចំណែកក្នុងសហគមន៍ នៅក្នុង 50 ប្រទេស ដែលក្នុងនោះមានការផ្ដល់ជាវិភាគទានសរុបជាង $40 លានដុល្លារ។​

កាលពីខែកញ្ញា ឆ្នាំ​ 2018 ក្រុមអ្នកស្ម័គ្រចិត្តរបស់​ក្រុមហ៊ុន Ford នឹងចាប់ផ្ដើមអនុវត្តន៍គម្រោងមួយចំនួនធំនៅតាមទីក្រុង ទីប្រជុំជននិងភូមិនានានៅលើទ្វីបចំនួន 6 ។ មូលនិធិរបស់ក្រុមហ៊ុន Ford ជាង 700,000 ដុល្លារបានចូលរួមជាវិភាគទានដើម្បីទិញឧបករណ៍និងសម្ភារៈផ្គត់ផ្គង់សម្រាប់គម្រោងជាច្រើននៅជុំវិញពិភពលោក។

នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកអ្នកស្ម័គ្រចិត្តរាប់ពាន់នាក់របស់ Ford នឹងចូលរួមនៅក្នុងគម្រោងជាច្រើននៅក្នុងប្រទេសចិន ឥណ្ឌា តៃវ៉ាន់ អូស្រ្តាលី នូវែលសេឡង់ ថៃ វៀតណាម ហ្វីលីពីននិងក្រុមហ៊ុន Ford ដែលនៅតាមបណ្តាប្រទេសដទៃទៀត។

លោក Jim Vella ប្រធានមូលនិធិសកលរបស់ក្រុមហ៊ុន Ford បានមានប្រសាសន៍ថា “អ្នកស្ម័គ្រចិត្តក្រុមហ៊ុនFord បានចូលរួមអភិវឌ្ឍន៍ដល់សហគមន៍ឲ្យមានការល្អប្រសើរឡើងមួយតាមរយៈសកម្មភាពផ្សេងៗដូចជា  ការ​ដាំដើមឈើ ការសាងសង់អណ្ដូងទឹកស្អាត សាងសង់ផ្ទះ និងសាងសង់សាលារៀន” ។ “យើងកំពុងពង្រឹងសហគមន៍របស់យើងដោយលើកកំពស់ជីវភាពរស់នៅប្រចាំថ្ងៃសម្រាប់មនុស្សគ្រប់គ្នា។”

 

 

 

 

 

 

 

 

 

 

 

 

 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង