មិននឹកស្មានថានៅកំពង់ស្ពឺសប្ដាហ៍នេះក៏មានតន្ត្រីរ៉ក រ៉កដ៏ធំមហិមាដែរ

(ភ្នំពេញ) ៖ មហាព្រឹត្តិការណ៍ប្រគំតន្ត្រីរ៉ក រ៉កដ៏ធំមហិមាប្រចាំឆ្នាំ២០១៩ BOOSTRONG ROCK ON FIRE ដែលល្បីទូទាំងប្រទេសចេញពីខេត្តមួយទៅខេត្តមួយបង្កឲ្យមានភាពល្បីរន្ទឺគ្រប់ទិសទីខាងតន្ត្រីរ៉ក ខ្លាំងកក្រើក សប្បាយៗប្លែកពីកម្មវិធីប្រគំតន្ត្រីផ្សេងៗ ដែលមានអ្នកចូលរួមយ៉ាងច្រើនកុះកររហូតដល់គ្មានទាំងកន្លែងផងនោះ។ ក្នុងសប្ដាហ៍នេះនឹងបន្តដំណើរទៅកាន់ខេត្តកំពង់ស្ពឺ(ដីឡូត៍ ឈួន គីមសាន)ហើយនាថ្ងៃទី២២-២៣ ខែមិនាហើយ។

ការប្រគំតន្ត្រីបែបរ៉ក រ៉ក ដ៏ធំមហិមាប្រចាំឆ្នាំនេះទើបតែបានបញ្ចប់បេសកកម្មរបស់ខ្លួននៅខេត្តក្រចេះថ្មីៗ ហើយអ្វីដែលអស្ចារ្យនោះគឺមានចំនួនអ្នកចូលរួមយ៉ាងច្រើនណែនណាន់តាន់តាប់តែម្ដង។ រីឯនៅសប្ដាហ៍នេះវិញ តន្ត្រីរ៉កដ៏ធំមហិមានេះនឹងនាំយកអ្វីដែលប្លែក អ្វីដែលកក្រើក ខ្លាំងជាងមុន យូរជាងមុន កាន់តែសប្បាយ កាន់តែអស្ចារ្យ ជាមួយក្បាច់រ៉ក ចង្វាក់រ៉ក លេងហ្គេមថ្មីៗប្លែកៗ ឈ្នះរង្វាន់ម៉ូតូកាលីបយុវវ័យនិងរង្វាន់ជាច្រើនទៀត។ ក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រីបែបរ៉ក រ៉កដ៏ធំមហិមានេះក៏នឹងមានកំពូលតារាចម្រៀងរ៉កជាច្រើនដួងប្រចាំប្រទេសនឹងអញ្ជើញទៅជួបជាមួយបងប្អូនយើងទាំងពីររាត្រីពេញផងដែរ មានដូចជាកញ្ញាទេព បូព្រឹក្ស លោកឆន សុវណ្ណរាជ លោកវង្ស តារារតនា កញ្ញារ៉េត ស៊ូហ្សាណា លោកនី រតនា កញ្ញាសួស វីហ្សា កញ្ញាឈិន ម៉ានិច្ច កញ្ញាឈិន រតនៈ និងលោកឃី សុឃុន។

ចង់ដឹងថា ក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រងនឹងមានអ្វីដែលវិសេសវិសាលអស្ចារ្យផ្ដល់ជូនអ្នកខេត្តកំពង់ស្ពឺឲ្យរិតតែពិសេសជាងខេត្តផ្សេងៗទៀតនោះ សូមបងប្អូនអ្នកខេត្តកំពង់ស្ពឺទាំងអស់អញ្ជើញទៅចូលរួមជាមួយការប្រគំតន្ត្រីរ៉ក រ៉ក ដ៏ធំមហិមាប្រចាំឆ្នាំ BOOSTRONG ROCK ON FIRE កុំបីខាន និងភ្លក្ស ​រសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈ​ប៉ូវកំលាំងប៊ូសស្ត្រង ខ្លាងជាង! យូរជាង!៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង