(ស្វាយរៀង)៖ ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៩ គណៈកម្មាធិការ សសយក ក្រុងបាវិត និងលោកចៅសង្កាត់បាទី បានប្រគល់ផ្ទះមួយខ្នង ទទឹង៣ម៉ែត្រ បណ្តោយ៤ម៉ែត្រ ដំបូល និងជញ្ជាំងប្រក់សង្ក័សី ដែលចំណាយថវិកាអស់៤៧០,០០០រៀល ព្រមទាំងផ្តល់នូវ អង្ករ៥០គីឡូក្រាម ទឹកត្រី១យូ ទឹកស៊ីអ៊ីវ១យូ មី១កេស ទឹកសុទ្ធ១យូធំ និងថវិកាជូនដល់ស្រ្តីចំណាស់២នាក់ ម្នាក់ឈ្មោះ ព្រាប សាមីន ជាស្រ្តីមេម៉ាយទីទល់ក្រ និងម្នាក់ទៀតឈ្មោះ ប្រាក់ សុវណ្ណ។
ដោយឡែក ស្រ្តីចំណាស់ឈ្មោះ ចាន់ ប៉ែង ឈ្មោះ សុខ សារិន ជាចាស់ជរាទាល់ក្រ ក៏ទទួលបានអំណោចមួយចំនួនដែរ ហើយក្នុងម្នាក់ៗទទួលបាន មីមួយកេះ ទឹកត្រីមួយយូ ទឹកស៊ីអ៊ីវមួយយូ ទឹកសុទ្ធមួយយូ ថវិកានៅភូមិច្រកឬស្សី សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង៕
មតិយោបល់