(មណ្ឌលគិរី )៖ ថ្ងៃព្រហស្បតិ៍១០កើត ខែមាឃឆ្នាំចសំរឹទ្ឋិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ខែកុម្ភៈឆ្នាំ ២០១៩ សហភាពសហព័ន្ឋយុវជនកម្ពុជាខេត្តមណ្ឌលគិរី លោក ណយ ចន្ទតារា អនុប្រធាន ស.ស.យ.ក.ខេត្ត ទទួលស្រុកកែសីមា តំណាង លោកឈឹម កាន ប្រធាន ស.ស.យ.ក ខេត្តមណ្ឌលគិរី បានដឹកនាំបងប្អូនក្រុមការងារ ស.ស យ.ក ស្រុក នាំយកអំណោយចែកជូនគ្រួសាររងគ្រោះចំនួន២គ្រួសារដោយភ្លើងឆេះផ្ទះកាលពីថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០១៩ នៅភូមិក្មូម ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរីក្នុងមួយគ្រួសារទទួល អង្ករ ០១ បេ ទឹកត្រី០៦ដប ទឹកស៊ីអ៊ីវ ០៦ដប ត្រីខ ០៦កំប៉ុង ទឹកបរិសុទ្ឋ ០៥យួស្មើរ ៣០ដប និងថវិកាចំនួន ៣៧៥ ០០០រៀល៕
មតិយោបល់