(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែកុម្ភះ ឆ្នាំ២០១៩នេះ បានរំឭកដល់ប្រជាពលរដ្ឋខ្មែរ ឲ្យរៀនសូត្រពីប្រវត្តិសាស្រ្ត ដើម្បីខិតខំកសាងប្រទេសជាតិឲ្យបានល្អ។
សម្តេចតេជោបានសរសេរថា «យើងរៀនសូត្រពីប្រវត្តិសាស្រ្ត ដើម្បីខិតកសាងប្រទេសជាតិឲ្យបានល្អ។ អ្វីដែលធ្វើឲ្យកម្ពុជាយើងរឹងមាំ និងកាន់តែរីកចម្រើនរុងរឿងទៅមុខ “គឺសន្តិភាព, ឯករាជភាព និងបូរណភាពទឹកដី” ដែលយើងដាច់ខាតមិនត្រូវយកទៅដូរនឹងថ្នូរអ្វីមួយនោះឡើយ។
«កម្ពុជាទម្រាំមានថ្ងៃនេះ គឺបានឆ្លងកាត់ឧបសគ្គ និងការលំបាកខ្លាំងណាស់ ដូច្នេះយើងមិនត្រូវបណ្តោយឲ្យជនអគតិទាំងឡាយណា មកបំផ្លិចផ្លាញសេចក្តីសុខរបស់កម្ពុជាបានតទៅទៀតជាដាច់ខាត។
អរគុណបងប្អូនជនរួមជាតិ ដែលផ្តល់នូវទំនុកចិត្ត ភាពជឿជាក់ និងការគាំទ្រចំពោះខ្ញុំក្នុងការដឹកនាំប្រទេសឲ្យកាន់តែរីកចម្រើនថែមទៀត»៕
មតិយោបល់