(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធថា លោកអាចនឹងប្រកាសពីជ័យជម្នះលើក្រុមរដ្ឋអ៊ិស្លាម ISIS ក្នុងប្រទេសស៊ីរី នៅសប្តាហ៍ក្រោយ។
លោក ត្រាំ បានថ្លែងប្រាប់រដ្ឋមន្រ្តីការបរទេសនិងមន្រ្តីជាន់ខ្ពស់ដទៃទៀតមកពីប្រទេសចំនួន៧៩ ដែលបានធ្វើការជាមួយសហរដ្ឋអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធនៅប្រទេសស៊ីរីនិងអ៊ីរ៉ាក់។
សូមបញ្ជាក់ថា ការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការដកកងទ័ពអាមេរិកចេញពីប្រទេសស៊ីរីរងនូវការរិះគន់មួយចំនួនពីសំណាក់សមាជិកសភាមកពីគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យដែលមានការព្រួយបារម្ភថាក្រុមរដ្ឋអ៊ិស្លាម ISIS អាចបង្កកម្លាំងបោះបោរឡើងវិញ៕ (មាលីកា)
មតិយោបល់