ស្ថាប័នសារព័ត៌មាន Swift News រៀបចំពិធីសូត្រមន្តអំណរឆ្នាំថ្មី និងទទួលទានអាហារសាមគ្គី

(ភ្នំពេញ) ៖ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Swift News នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ បានរៀបចំពិធីសូត្រមន្ត ប្រោះព្រំ លើករាសី អបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពេលខាងមុខនេះ។

 

ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗរបស់ Swift News ស្ថាបនិករបស់ Swift News និងក្រុមការងាររបស់ Swift News ជាច្រើនរូបទៀត។

 

ស្ថាប័នសារព័ត៌មាន Swift News មានទីស្នាក់ការកណ្តាលអាគារលេខ១៨B ផ្លូវលេខ២៥២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្មំពេញ។

 

បន្ទាប់ពីបញ្ចប់ពិធីសូត្រមន្ត ប្រោះព្រំ លើករាសី អបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ថ្នាក់ដឹកនាំសារព័ត៌មាន Swift News បានរៀបចំកម្មវិធីជួបជុំទទួលទានអាហាររាត្រីសាមគ្គីជាមួយ ក្រុមការងារ និងសមាជិក សមាជិកា ដោយក្តីសោមន្យនៅស្នាក់ការកណ្តាលរបស់ Swift News ដោយមានអាំងសាច់គោអូស្ត្រាលី ដ៏មានឱជារស ជាផលិតផលរបស់សិប្បកម្ម រំដួលប៊ីហ្វ (Rumduol Beef) ដែលជាក្រុមហ៊ុនផលិត វេចខ្ចប់ សាច់គោប្រកបដោយអនាម័យខ្ពស់ស្របតាមស្តង់ដាអន្តរជាតិ និងមានសុវត្ថិភាពបំផុតក្នុងការទទួលទាន៕ (SNVR)

photo_2017-04-06_20-31-26

photo_2017-04-06_19-11-40 photo_2017-04-06_19-11-50 photo_2017-04-06_19-11-54 photo_2017-04-06_19-11-59 photo_2017-04-06_19-12-06

photo_2017-04-06_19-10-54 photo_2017-04-06_19-11-05 photo_2017-04-06_19-11-09 photo_2017-04-06_19-11-13

photo_2017-04-07_12-58-36

photo_2017-04-07_12-58-48 photo_2017-04-07_12-58-57 photo_2017-04-07_12-59-17 photo_2017-04-07_12-59-31

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង