(កំពង់ធំ)៖ ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជានិងនៅខេត្តកំពង់ធំកាន់តែប្រសើរឡើងដោយមានការសហការរវាងនាយកដ្ឋានបឋមសិក្សានៃ ក្រសួងអប់រំនិងអង្គការស្បៀងអាហារពិភពលោកបានឧបត្ថម្ភនូវឧបករណ៍ប្រព័ន្ធអេឡិចត្រូនិកជាទូរទស្សន៍ចំនួន ១ គ្រឿងនិង tablet ចំនួន ៨ គ្រឿង តម្លៃ ៥ ពាន់ដុល្លារ ដល់ការរិយាល័យបឋមសិក្សានៃមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ធំនិងការិយាល័យក្រុងស្រុកទាំង៨ដើម្បីគ្រប់គ្រងទិន្នន័យលើសិស្សក្រីក្រនៅបឋមសិក្សាឲ្យមានប្រសិទ្ធភាព។
រសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នាយកដ្ឋានបឋមសិក្សានៃក្រសួងអប់រំយុវជននិងកីឡាបានផ្តល់ជូននូវឧបករណ៍ប្រព័ន្ធអេឡិចត្រូនិចជាទូរទស្សន៍១ គ្រឿងនិង tablet ចំនួន ៨ គ្រឿងតម្លៃ ៥ពាន់ដុល្លារផ្ដល់ជូនការិយាល័យបឋមសិក្សានៃមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ធំនិងការិយាល័យក្រុងស្រុកទាំង នៅក្នុងខេត្តកំពង់ធំផងដែរ ។
លោកស្រី សួន ចិន្តាមុន្នី ប្រធានការការិយាល័យបឋមសិក្សាបានលើកឡើងថាខេត្តកំពង់ធំគឺជាខេត្តទីមួយដែលបានអនុវត្តគម្រោងបច្ចេកវិទ្យាអេឡិចត្រូនិកដើម្បីឲ្យទាន់សម័យនៃបរិបទពិភពលោកហើយក្នុងនោះក៏មានខេត្តផ្សេងទៀតដែលនឹងបន្តដំណើរការបន្តទៅទៀតជាមួយគ្នានេះដែរលោកស្រីក៏បានបន្តថាក្នុងការអនុវត្តនៃការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកនេះគឺមានសារប្រយោជន៍៥ដែលទទួលបានពីការផ្តល់ព័ត៌មានបានឆាប់រហ័សទាន់ពេលវេលាដោយដោយលោកគ្រូអ្នកគ្រូបញ្ចូលទិន្នន័យសិស្សក្រីក្ររបស់សាលារៀនមកការិយាល័យអប់រំស្រុកឲ្យមន្ទីរនិងថ្នាក់ជាតិក៏អាចមើលឃើញពីទិន្នន័យច្បាស់លាស់។
ជាមួយគ្នាយើងឃើញថានេះគឺជាការយកចិត្តទុកដាក់របស់ក្រសួងអប់រំដែលមានឯកឧត្តមហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាក៏ដូចជារាជរដ្ឋាភិបាលបានដឹកនាំដើម្បីឲ្យមានការរីកចំរើនលើប្រព័ន្ធអប់រំផងដែរ ៕
មតិយោបល់