ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​​​ និងលោកជំទាវ សូមគោរពប្រសិទ្ធពរជ័យជូនសម្តេចតេជោ ហ៊ុន សែន ក្នងឱកាសប្រារព្ធខួបកំណើតគម្រប់៦៦ឆ្នាំ ឈានចូល៦៧ឆ្នាំ

(ភ្នំពេញ) ៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រារព្ធខួបកំណើតគម្រប់៦៦ឆ្នាំ ឈានចូល៦៧ឆ្នាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោកប្រោសប្រទានពរជ័យ សិរីមង្គលវិបុលសុខជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នងឱកាសប្រារព្ធខួបកំណើតគម្រប់៦៦ឆ្នាំ ឈានចូល៦៧ឆ្នាំ ជូនចំពោះគុណបំណាច់របស់សម្តេច ដែលបានរំដោះជាតិមាតុភូមិ និងដឹកនាំនាវាកម្ពុជាឆ្ពោះទៅសុខសន្តិភាព និងការអភិវឌ្ឍ។

សូមគោរជូនពរដល់សម្ដេចអគ្គមហសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅៗជាទីស្រឡាញ់ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីកសាង និងអភិវឌ្ឍន៍មាតុប្រទេសទទួលបានជោគជ័យថ្មីៗថែមទៀត។

សូមសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅៗ ទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមគោរពជូនពរពីឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ៕

Sun Chanthol

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង