ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ សូមគោរពប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

(ភ្នំពេញ) ៖ ក្នងឱកាសប្រារព្ធខួបកំណើតគម្រប់៦៦ឆ្នាំ ឈានចូល៦៧ឆ្នាំ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ របស់សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ សូមគោរពប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមសម្តេចជាទីគោរពទទួលបាននូវសុខភាពបរិបូរណ៍ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍មាតុភូមិឲ្យកាន់តែរីកចម្រើន ថ្កុំថ្កើងថែមទៀត។

សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយបីបាច់ថែរក្សា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅៗ ជាទីស្រឡាញ់ សូមជួបតែវិបុលសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

គោរពជូនពរពីឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ៕

Khieu Kanharith

 

 

 

 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង