(ភ្នំពេញ)៖ ទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ ថ្ងៃ០៩ ធ្នូ នាថ្ងៃអាទិត្យនេះ បានប្រារព្ធឡើងយ៉ាងស្ងៀមស្ងាត់ ដោយហាក់ដូចជាមិនមានពិធីជួបជុំសាធារណៈណាមួយនោះទេ។ រីឯអង្គភាពប្រឆាំងអំពើពុករលួយ ក៏មិនមានប្រារព្ធពិធីជួបជុំដែរ ដោយគ្រាន់តែផលិតនូវវិដេអូខ្លី ចំនួន ០៤ ស្តីពី ការអបអរសាទរទិវាអន្តរជាតិ-ទិវាជាតិ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ០៩ ធ្នូ ដើម្បីផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងពីទិវានេះ ឲ្យបានទូលំទូឡាយដល់មហាជន។
អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនវិដេអូខ្លីទាំងនោះ ទៅកាន់ស្ថានីយទូរទស្សន៍ វិទ្យុ ដើម្បីចាក់ផ្សាយនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទិវាប្រឆាំងអំពើពុករលួយ ថ្ងៃ០៩ ខែធ្នូ៕
មតិយោបល់