ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំងចុះពិនិត្យសុខភាពដោយឥតគិតថ្លៃដល់ប្រជាជនក្នុងខេត្តសៀមរាប

សៀមរាប ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង មកពីអង្គការបេសកម្មមនុស្សធម៌នៅកម្ពុជា «Mission Humanitaier» សហការជាមួយក្រុមស្ម័កចិត្តគ្រូពេទ្យខ្មែរ ចុះមកពិនិត្យសុខភាពដោយឥតគិតថ្លៃជូនប្រជាជន នៅភូមិធម្មជាតិរុនតាឯក ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ២៩ដល់៣១ ខែមីនា ឆ្នាំ២០១៧នេះ។

 

លោកវេជ្ជបណ្ឌិត GABRIEL BOURIEZ ប្រធានក្រុមការងារ គ្រួពេទ្យស្ម័កចិត្តបានឱ្យដឹងថា អង្គការបេសកម្មមនុស្សធម៌ ធ្វើការបេសកម្មនៅប្រទេសកម្ពុជាជាង១០ឆ្នាំមកហើយ ដោយបំពេញការងារស្ទើរពេញ២៥ខេត្ត-រាជធានី ប៉ុន្តែនេះជាលើកទី១ដែលក្រុមការងារចុះមកភូមិធម្មជាតិរុនតាឯក ដោយមានគ្រូពេទ្យជំនាញបារាំង និងខ្មែរចំនួន២១នាក់ ជួយព្យាបាលជំងឺទូទៅសម្រាប់កុមារ មនុស្សធំ រោគ្គស្ត្រី សើរស្បែក និងជំនាញព្យាបាលសរសៃ។  លោកវេជ្ជបណ្ឌិតបន្តថា បេសកម្មចុះព្យាបាលជំងឺឥគិតថ្លៃនេះ គោលបំណងពិនិត្យ និងព្យាបាលជំងឺជួនប្រជាពលរដ្ឋ ដែលកំពុងមានជំងឺគ្មានលទ្ធភាពទៅព្យាបាលតាមមន្ទីរពេទ្យទំនើបៗ  ព្រមទាំងផ្តល់ថ្នាំសង្កូវផងដែរ។

 

ឆ្លងការតាមពិនិត្យឃើញថា អ្នកភូមិភាគច្រើនជួបប្រទះបញ្ហាសុខភាពដូចជា ៖ជំងឺលើសឈាម ទឹកនោមផ្អែម ប្រព័ន្ធរំលាយអាហារ ជំងឺសន្លាក់ ផ្តាសាយជាដើម និងផ្សេងៗមួយចំនួនទៀត។ ក្រៅពីការពិនិត្យសុខភាព និងប្រឹក្សាជួនអ្នកជំងឺផ្តល់ថ្នាំសង្កូវជួនប្រជាពលរដ្ឋ ក៍បានចែកសម្ភារៈសិក្សាមួយចំនួនជូនដល់សិស្សានុសិស្ស  និងចូលរួមដាំដើមឈើអនុស្សាវរីយ៍ដើម្បីលើកកម្ពស់បរិស្ថាន។

 

លោកយាយលោត អាយុ៧៤ឆ្នាំ ប្រជាពលរដ្ឋនៅភូមិធម្មជាតិរុនតាឯក មានចិត្តការសប្បាយរីករាយ និងអរគុណដល់ ក្រុមគ្រូពេទ្យបានធ្វើឱ្យឆ្អឹងខ្នងរបស់គាត់ដែលបាក់ដោយសារធ្លាក់ពីលើផ្ទះជាង១០ឆ្នាំមកហើយអាចងើបខ្លួនដើរត្រង់វិញ។ ចំណែកលោកតា ឈួ ឆៃងួន អាយុ៦៧ឆ្នាំ បានមកពិនិត្យជើងដែលបាក់ដោយសារដួលម៉ូតូរយៈពេលជាង៥ខែហើយគៀបសរសៃ បានក្រុមគ្រួពេទ្យជួយព្យាបាលពេលនេះកម្រើកមិនបាន ដើរបាន បន្ទាប់ពីគ្រូពេទ្យចាប់សរសៃ។

លោក ម៉ី ម៉ារ៉ាឌី ប្រធានគ្រប់គ្រងគម្រោង ភូមិធម្មជាតិរុនតាឯក ក៏បានអំពាវនាវឱ្យប្រជាជន អ្នកភូមិទាំងអស់ បុគ្គលិក ឆ្មាំ កម្មករ បានមកពិនិត្យសុខភាពឱ្យបានគ្រប់គ្នា ព្រោះនេះជាឱកាសដ៏ល្អសម្រាប់តាមដានសុខភាពរបស់ខ្លួន ព្រោះបញ្ហាសុខភាពវាសំខាន់ណាស់សម្រាប់ខ្លួនយើងម្នាក់ៗ។

ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពប្រជាក្រុមគ្រូពេទ្យបានធ្វើការអប់រំប្រជាជនឱ្យយល់ដឹងពីសុខភាព អនាម័យក្នុងការរស់នៅប្រចាំថ្ងៃ ទាំងកុមារនិងមនុស្សធំ ឱ្យផឹកទឹកស្អាត ហូបចុកស្អាត ពិសេសបំផុសឱ្យការចូលរួមសម្អាតបរិស្ថានទាំងអស់គ្នា ដើម្បីទទួលបានការរស់នៅប្រកបដោយសុខភាពល្អ៕ប៊ុន រិទ្ធី

photo_2017-03-31_08-08-46 photo_2017-03-31_08-08-52 photo_2017-03-31_08-08-59 photo_2017-03-31_08-09-05

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង